សម្តេច ហ៊ុន សែន ហៅ ករណីអ្នក​ដំ​ណើរ​លើនាវា ​Westerdam ជាវិ​ប​ត្តិម​នុស្ស​ធម៌

ព័ត៌មានថ្មីៗ
322 Shares

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានសប្រសាសន៍ថា យើងទាំងអស់​គ្នានិយាយ​ពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំធេងណាស់ ដែល​បង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំ​ទៅដល់​ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ។ទន្ទឹមគ្នានេះ សម្តេច ហ៊ុន សែន បានហៅ ករណីអ្នកដំណើរលើនាវា Westerdam គឺជាវិបត្តិមនុស្សធម៌។

ការលើកឡើងពីសំណាក់ប្រមុខរដ្ឋាភិបាលនៅពេលនេះ ត្រូវបានធ្វើឡើង​ក្នុងពិធី​ប្រគល់​សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅ​ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានមានប្រសាសន៍អំពី ជំងឺ COVID-19 ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឲ្យមាន ការភ័យតក់ស្លុត រហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុ​ស្សធ​ម៌ និងមិត្តភាពល្អជាមួយគ្នា។ ករណីនេះ សម្តេចបានហៅថា ជា វិបត្តិមនុស្សធម៌លើ​ករណី​នាវា Westerdam។

បើកម្ពុជាមិនទទួលនាវានេះ អោយចុះចតទេ ម៉្លេះមកទល់ពេលនេះ មិនដឹងជា​រសាត់​អណ្តែត ទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់ នៃជីវិតពួកគេនឹងត្រូវបូជា នៅលើកប៉ាល់ ឬបោះទម្លាក់ចោល ក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធ មិនទទួលពួកគេអោយចុះចត? តែកម្ពុជា​មិនអាច​បិទភ្នែកទុក អោយពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវ បានគេមើលងាយ និងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់ អំពីអារម្មណ៍បែបនេះ ចំពោះ​អ្នកទេ​សចរ ទាំងអស់នោះ។ យើងទាំងអស់គ្នា និយាយពីសិទ្ធិមនុស្ស តែពេលនេះការ​រើសអើង គឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាច​ជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ។

សម្តេចបានបញ្ជាក់ថា «បើកម្ពុជាមិនទទួលនាវានេះ អោយចុះចតទេ ម៉្លេះមកទល់​ពេលនេះ មិនដឹងជារសាត់អណ្តែត ទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់ នៃជីវិតពួកគេនឹងត្រូវបូជា នៅលើកប៉ាល់ ឬបោះទម្លាក់ចោល ក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធ មិនទទួលពួកគេអោយចុះចត?  យើងទាំង​អស់គ្នា និយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំ​ធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ»។

យ៉ាងណា សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការងារលើ លើករណី​នា​វា Westerdam ឲ្យចប់ចុងចប់ដើម រហូតពួកគេបានធ្វើដំណើរទៅ​កាន់ប្រទេស​កំណើត ប្រកបដោយសុវត្ថិភាព។ទន្ទឹមគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសា​ម៉ីប្រទេស​គេមិនទទួល៕ អត្ថបទ៖ សិរីការ

សម្តេច ហ៊ុន សែន ហៅ ករណីអ្នក​ដំ​ណើរ​លើនាវា ​Westerdam ជាវិ​ប​ត្តិម​នុស្ស​ធម៌
322 Shares