ប្រធានមន្ទីរពេទ្យនៅក្រុងវូហាន ស្លា​ប់ដោយសារវីរុសកូរូណាដែរ

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

ប្រធាន​មន្ទីរ​ពេទ្យ​ក្រុង Wuhan ដែល​ជា​កន្លែង​ផ្ទុះ​ឡើង​កូរ៉ូណាវីរុសដំបូង បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះហើយ​ដោយសារ​ឆ្លង​វីរុស​។ នេះ​បើ​ យោង​តាម​សារព័ត៌មានរដ្ឋ CCTV ចេញផ្សាយប៉ុន្មាននាទីមុននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



យោង​តាម​សារព័ត៌មានរដ្ឋ CCTV ឲ្យ​ដឹង​ថា លោក Liu Zhimming ប្រធានមន្ទីរពេទ្យ Wuchang ក្នុង​ទីក្រុង Wuhan បាន​ស្លាប់​នៅ​ម៉ោង ១០:៥៤នាទីព្រឹក ក្នុង​វ័យ ៥១ឆ្នាំ ​ក្រោយ​ពេល​ដែល​ការព្យាយាម​ជួយ​សង្គ្រោះ​ទាំង​អស់​បរាជ័យ។ ជាមួយគ្នាដែរ យ៉ាងហោចណាស់បុគ្គលិកពេទ្យចំនួន ៦ នាក់ផ្សេងទៀតនៅក្នុងប្រទេសចិនបានស្លាប់ដោយសារវីរុសនេះ ខណៈដែលមនុស្ស ១ ៧១៦ នាក់ផ្សេងទៀតបានឆ្លងជំងឺ។គួរ​បញ្ជាក់ថា មក​ទល់ពេល​នេះ កូរ៉ូណាវីរុស​បាន​សម្លាប​់​មនុស្ស​សរុប​កើន​ដល់ ១៨៦៣​នាក់ ខណៈ​ដែល ៧២ ៣០០​ផ្សេង​ឆ្លង​វីរុស៕