សម្តេចតេជោ ប្រកាសថា នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ សាច់ ​ពី​ខាងក្រៅ ​ដោយបង្កើន​ការដាំ​ដុះ​​ និង​ចិញ្ចឹម​ក្នុងស្រុក

ទាន់​ហេតុការណ៍ សង្គម​និង​សេដ្ឋកិច្ច
21 Shares


ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រ​​កម្ពុជា​​បានប្រកាសថា នឹង​កាត់បន្ថយការនាំបន្លែ ​សាច់ ពីប្រទេសខាងក្រៅ ​​ដោយការបង្កើនដាំដុះ និងចិញ្ចឹម​ក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន​ ខណៈបច្ចុប្បន្នប្រទេស​កម្ពុជា បាននាំចូលបន្លែ​​ពី​ប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។

https://www.facebook.com/BTVCambodia/videos/1420326424815860/

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់​គរុសិស្ស ​គរុនិស្សិត​បញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ​ចំនួន១,៩៧៧នាក់ ​នៅវិទ្យាស្ថានជាតិអប់រំ​ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅ​ នឹងត្រូវ បំផុស​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​យើង​ធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ​ហើយត្រូវ​កាត់​បន្ថយ ការនាំចូល​​ពី​​ប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។

សូមបញ្ជាក់ថា ​នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ​៤០០តោន ក្នុងមួយថ្ងៃៗ​​ពី​​ប្រទេស​វៀតណាម ​និងប្រទេសថៃ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​ពីរ​រយ​លាន​​ដុល្លារ​អាមេរិក​ ខណៈ មន្រ្តីអះអាងថា ​ការ​ដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេស ​ជាំដើមនោះ៕

ប្រភព៖ http://bayontv.com.kh/

សម្តេចតេជោ ប្រកាសថា នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ សាច់ ​ពី​ខាងក្រៅ ​ដោយបង្កើន​ការដាំ​ដុះ​​ និង​ចិញ្ចឹម​ក្នុងស្រុក
21 Shares