ឧកញ៉ា ២០រូបណាខ្លះ ជាប្រធាន និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា?

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្ម ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​ស្តីពី ​សភាពាណិជ្ជកម្ម​​ក្នុង​ឆ្នាំ​១៩៩៥ និង​លិខិតបទដ្ឋាន​គតិយុត្ដិ​ពាក់​ព័ន្ធនានា​។ សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុម​ហ៊ុន​សហគ្រាសស្រប​ច្បាប់​​ធុន​តូច​ មធ្យម និង​ធំ គ្រប់វិស័យនៅ​ទូទាំង​ប្រទេស​ អាច​ចូល​ជា​សមាជិក​របស់សភាពាណិជ្ជកម្ម​បានទាំងអស់។ សភាពាណិជ្ជកម្ម ​ដើរតួយ៉ាងសំខាន់ក្នុងការចូលរួម​​ផ្ដល់​យោបល់ជូន​រាជ​រដ្ឋាភិបាល ​ដើម្បីសម្របសម្រួល​អាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមាន​ប្រសិទ្ធិ​ភាព​ និង​បង្ក​លក្ខណ:​ធុរកិច្ច​ឲ្យកាន់តែល្អ​ប្រសើរ។

ថ្ងៃនេះ​ឧកញ៉ាញូស៍ សូម​បង្ហាញ​ជូន​​នូវ​សមាសភាព​ប្រធាន និង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ឆ្នាំ​២០២២​នេះ មាន​ដូច​ខាង​ក្រោម៖

១. អ្នកឧកញ៉ា គិត ម៉េង៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា / ​អគ្គនាយក​ក្រុមហ៊ុន Royal Group

២. ឧកញ៉ា ស៊ន សុខណា៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ​​ម្ចាស់​ក្រុមហ៊ុន​ សូណាត្រា គ្រុប

៣. លោកស្រី ឧកញ៉ា ចាន់ សុទ្ធា៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន សេនជូរី គ្រុប

៤. ជំទាវ ឧកញ៉ា លីម ឈីវហូរ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន Atwood Import Export និង LCH Investment

៥. ឧកញ៉ា ហាន់ ឃៀង៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / នាយកប្រតិបត្តិក្រុមហ៊ុន Muhibbah Engineering (Cambodia)

៦. ឧកញ៉ា សុីវ ថៃ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / នាយកគ្រប់គ្រង​ក្រុមហ៊ុន OMC

៧. អ្នកឧកញ៉ា លី ហួរ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន លី ហួរ គ្រុប

៨. ឧកញ៉ា លឹម ហេង៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Heng Mean Investment Group

៩. អ្នកឧកញ៉ា ហុង ពីវ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយក​ ក្រុមហ៊ុន ពិភពថ្មី គ្រុប

១០. ឧកញ៉ា ហុឺ បាវី៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាប្រធាន​អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ

១១. ឧកញ៉ា ទី ពិសិដ្ឋ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន ឈុន ហុង គ្រុប

១២. ឧកញ៉ា អាន ម៉ាឌី៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន អាន ម៉ាឌី គ្រុប

១៣. ឧកញ៉ា វិញ ហ៊ួ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / នាយកគ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស​ខេត្តកំពត

១៤. ឧកញ៉ា លី ឃុនថៃ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Alpha Property Construction

១៥. ឧកញ៉ា គុយ វ៉ាត៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន Zillennium

១៦. បណ្ឌិត តាន់ មុនីវណ្ណ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយករង ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប

១៧. ឧកញ៉ា សុខ ពិសិដ្ឋ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / អគ្គនាយកក្រុមហ៊ុន G Gear Group

១៨. ឧកញ៉ា គួច ផេង៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Advanced Glory Logistics (Cambodia)

១៩. ឧកញ៉ា តែ តាំងប៉៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន TTP Group

២០. អ្នកឧកញ៉ា ហេង សិទី្ធ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា / ប្រធានក្រុមហ៊ុន Maritime Development Group

សូមបញ្ជាក់ថា សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។ គិតមក​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០២១ សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​ចុះ​អនុស្សារណៈយោគយល់​ និង​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិការ​សរុបចំនួន​ ១៣០ ជាមួយ​ស្ថាប័នដៃ​គូ​ជាតិ​ និង​អន្តរជាតិ៕