ឧកញ៉ា​ ហ៊ួត​ ជា បើក​សម្ពោធ​សាខា​ថ្មី​បន្ថែម​ទៀត​នៅ​ពញាក្រែក និមន្ត​ព្រះអង្គ​គូ សុភាព ជា​អធិបតី​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
316 Shares

សាខា​តំណាងសិទ្ធចែកចាយក្រុមហ៊ុន​ ហ៊ួត ជា សាខា នៅ ពញាក្រែក បាន​​បើក​សម្ពោធ​ជាផ្លូវការ​ហើយ​នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែល​ពិធី​​សម្ពោធ ត្រូវ​អញ្ជើញ​ចូល​រួម​ជា កិត្តិយស​ដោយ​លោក ឧកញ៉ា​ ហ៊ួត​ ជា ព្រម​ទាំង​និមន្ត​ព្រះអង្គ​ភិក្ខុ វជិរប្បញ្ញោ គូ សុភាព ជា​អធិបតី។​

​សិទ្ធិ​ចែក​ចាយ​នេះ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធ សាខាស្រុកពញាក្រែក​នេះ ដល់លោក បញ្ញា​ គីមស្រ៊ាង​ ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍ដោយលោកឧកញ៉ា​ ហ៊ួត​ ជា​ អគ្គនាយកក្រុមហ៊ុនផ្ទាល់។

នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្ត​ដល់អតិថិជនកាន់​ខ្លាំង​ឡើង។ បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅស្រុកពញាក្រែក អាចធ្វើការទំនាក់​ទំនងទៅ​កាន់សាខាពញាក្រែកបាន។ ទំនាក់ទំនង​តាមលេខទូរសព្ទ​ 078​ 636​ 893

ឧកញ៉ា​ ហ៊ួត​ ជា បើក​សម្ពោធ​សាខា​ថ្មី​បន្ថែម​ទៀត​នៅ​ពញាក្រែក  និមន្ត​ព្រះអង្គ​គូ សុភាព ជា​អធិបតី​
316 Shares