សម្តេច​ ​ស ​ខេង៖ គ្រោះ​ថ្នាក់​​​ចរា​ច​រណ៍​កើន​​ឡើង​​​គំហុក​នៅឆ្នាំ ២០​​១៩ ត្រូវតែ​មានដំ​ណោះ​ស្រាយ​ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច
10 Shares


ភ្នំពេញ ៖ គ្រោះថ្នាក់រាចរណ៍ បានកើនឡើងយ៉ាងគំហុក គួរឲ្យព្រួយបារម្ភ កាលពីឆ្នាំ ២០១៩ កន្លងទៅ។ នេះជាការលើកឡើងរបស់សម្តេច ស ខេង នៅក្នុងពិធីបើក​សន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួង​មហាផ្ទៃ ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ។

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីបើក​សន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួង​មហាផ្ទៃថា នៅឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើន​ឡើងយ៉ាង​គំហុក បើធៀបជាមួយនឹងឆ្នាំ ២០១៨  ។ សម្តេចសម្តែងការព្រួយបារម្ភ ប្រសិនបើកំ​ណើននេះ ពុំមានការថមថយ នៅឆ្នាំបន្តបន្ទាប់ទៀត។

ទោះយ៉ាងណា សម្តេចជំរុញឲ្យអ្នកជំនាញ ចាំបាច់ត្រូវតែសិក្សារកមូលហេតុពាក់ព័ន្ធនឹង​បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។ សម្តេចបញ្ជាក់ថា ក្រសួងមិនទាន់បានធ្វើវិសោធ​នកម្មច្បាប់ ឬអនុក្រឹត្យទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះទេ ប៉ុន្តែក្រសួង​បានប្រកាសនឹងធ្វើការសិក្សាឈានទៅធ្វើវិសោធនកម្ម។

ទន្ទឹមនឹងនេះ សម្តេច មានប្រសាសន៍ថា អគ្គស្នងការនគរបាល ក៏បានធ្វើការប្រជុំ​ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តជាបន្តបន្ទាប់។

សម្តេចលើកឡើងថា នៅឆ្នាំ ២០២០នេះ ប្តេជ្ញាថា នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ឲ្យខានតែបាន។ ពោលគឺធ្វើយ៉ាងណាឲ្យនៅប្រហាក់ហែលឆ្នាំ ២០១៨ និងទាបជាងឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួនជាង ៦ពាន់នាក់ ។ នេះបើយោង​តាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ឆ្នាំ ២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់៕



សម្តេច​ ​ស ​ខេង៖ គ្រោះ​ថ្នាក់​​​ចរា​ច​រណ៍​កើន​​ឡើង​​​គំហុក​នៅឆ្នាំ ២០​​១៩ ត្រូវតែ​មានដំ​ណោះ​ស្រាយ​ឆ្នាំនេះ
10 Shares