ឧកញ៉ាល្បីឈ្មោះ ២រូប ចូលរួមពិធីសម្ពោធកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលព្រឹកមិញ

ជុំវិញ​ឧកញ៉ា

ក្នុងពិធីសម្ពោធដាក់ឱ្យ​​ប្រេីប្រាស់ជាផ្លូវការ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកមិញ​នេះ ​​គេ​ឃើញ​មាន​វត្តមាន​ឧកញ៉ា​ល្បី​ឈ្មោះ​ចំនួន ០២​រូប ក៏បាន​ចូល​រួម​ផង​ដែរ​គឺ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប និង​ឧកញ៉ា កែវ មុំ ស្ថាបនិក​ក្រុមហ៊ុន​នំ​ស្រួយ លី លី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កញ្ញា​នេះ​​ថា៖ “ថ្ងៃនេះ​ចូលរួមកម្មវិធីសម្ពោធ​ដាក់ឱ្យដំណើរការ ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតី​ភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី និង នគរូបនីយកម្ម”។

ចំណែក​ឯ​ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក ​​នៅ​ថ្ងៃ​នេះ​ដូច​គ្នា​ថា៖ “វេលា​ម៉ោង​៧ព្រឹក នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ មក​ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាតំណាង​ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

សូម​បញ្ជាក់​ថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ មាន​តម្លៃ ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ ៤​ហិកតា​​ តាម​លក្ខណៈ​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ និងជា​គំនិត​ផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​​ខេត្ត​​កំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹក​នាំ​ខេត្តកំពង់ស្ពឺ និងមាន​ការ​គាំទ្រយ៉ាងពេញទំហឹងពី​គម្រោង​ណា​ហ្គាវើលបេះដូងសប្បុរស​ រួមទាំងពី​សំណាក់​សប្បុរសជន​នានាដទៃ​ទៀត​ផង​ដែរ៕