លោក ច្រឹក សុខនីម​៖ ទីផ្សារខុន​ដូ​​ត​​ម្លៃសមរម្យនៅ​​ភ្នំ​ពេញ កំពុង​ផ្ទុះ​ខ្លាំ​ង

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖  អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានអះអាងថា តម្រូវការទីផ្សារខុនដូ​តម្លៃសមរម្យក្នុងក្រុងភ្នំពេញ កំពុងមានកំណើនគួរឲ្យកត់សម្គាល់ ពិសេសតម្រូវការ​លំនៅដ្ឋានរបស់អតិថិជនខ្មែរ ស្របពេលទីក្រុងកំពុងមានការរីកចម្រើន និងការ​វិវត្តន៍រីកធំឡើងៗនាប៉ុន្មានឆ្នាំក្រោយនេះ។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា  ធ្វើឡើងកាល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន សិក្ខាសាលា ស្តីពីការ​បណ្តុះបណ្តាលភាពជោគជ័យ សម្រាប់៣,៨០០នាក់ដំបូង ក្នុងវិស័យអចល​នទ្រព្យ​របស់ក្រុមហ៊ុន Century 21 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា  បានឲ្យដឹងថា តម្រូវការទីផ្សារខុនដូតម្លៃសមរម្យក្នុងក្រុងភ្នំពេញ កំពុងតែមានការ​កើនឡើងសម្រាប់អតិថិជនជនជាតិខ្មែរ ។លោកថា មូលហេតុមួយចំនួន ដែលនាំ​ឲ្យទីផ្សារខុនដូតម្លៃសមរម្យផ្ទុះឡើងនេះ ក៏ដោយសារ បុរីថ្មីៗកាន់តែឆ្ងាយពីក្រុង ហើយមានតម្លៃខ្ពស់ទៅៗ និងការស្ទះចរាចរណ៍ ដោយសារប្រជាជនក្នុង​ក្រុងមាន​ការកើនឡើង។

ជាងនេះទៀត និន្នាការរបស់អតិថិជន ដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួល​ផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតំលៃសមរម្យវិញ ដោយហេតុ​ថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចឲ្យពួក​គាត់យក​លុយពី​ការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការ​ទិញខុនដូវិញ។

លើសពីនេះទៅទៀត ការទិញខុនដូ គឺជាការទិញផ្ទះរស់នៅតែម្តង អាចឲ្យគាត់មាន​ស្ថេរភាព និងផាសុកភាពសម្រាប់គ្រួសារ ជាពិសេសអាចបំ​ពេញភារកិច្ចក្នុងទីក្រុង​ភ្នំពេញបានយ៉ាងងាយស្រួល និងចំណេញពេលវេលា ហើយកូនៗអាច​មានឱកា​សក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញ ដែលខ្លួនពេញចិត្តទៀតផង។ នេះជាការ​បញ្ជាក់បន្ថែម ពីលោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា៕ អត្ថបទ៖ សិរីកា