អាច​មក ពី​ឧកញ៉ា​ម្នាក់​នេះ ​ជា​ដើម​ហេតុ​នាំ​ឲ្យ មេបញ្ឈប់ លោក ហ៊ត ពី​ICD TV

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

អ្នកសារព័ត៌មាន​​កំពុង​តែ​ល្បី​ឈ្មោះ ប្រចាំ​ខេត្ត ស្វាយ​រៀង របស់​ស្ថាប័ន​សារព័ត៌មានICD TV គឺ​លោក ផាន់ ហ៊ត ត្រូវ​បាន​​ចាងហ្វាង​របស់​ខ្លួន​​សម្រេច​បញ្ឈប់​ពី​ការងារ​​ហើយ ក្រោម​ហេតុ​ផល​​​ដោយសារ​​មិន​គោរព​វិន័យ​ច្បាប់​ផ្ទៃ​ក្នុង​របស់​អង្គភាព​​ជា​ច្រើន​លើក។ ប៉ុន្តែ​​សាមី​ខ្លួន​បាន​ប្រាប់​ថា ការ​បញ្ឈប់​​​ទាំង​តក់ក្រហល់​នេះ អាច​មក​ពី លោក​មាន​ទំនាក់​ទំនង​ស្វិត​ជា​មួយ លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដោយ​លោក​ឧស្សាហ៍​ទៅ​យក​ព័ត៌មាន​ពី​សកម្មភាព​សប្បុរសធម៌​លោក​ឧកញ៉ា ដូច​ជា​ការ​ចែក សម្ភារៈ​សិក្សា ក៏​ដូច​ជា កិច្ចការ​សប្បុរសធម៌​ជា​ច្រើន​ទៀត ហើយ​មេ​ខ្លួន​គិត​ថា បាន​លាភសក្ការៈ​ច្រើន មិន​ចែក​​គ្នា​ទើប​មាន​រឿង​បែប​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែក​តាម​លោក នី ពេជ ប្រធាន​គ្រប់គ្រង​អង្គភាព icdtv ដែល​បាន​បង្ហោះ​លើ ផេក​ផ្លូវ​ការ ICD TV បាន​សរសេរ​រៀប​រាប់​បែប​នេះ​ថា( ខ្ញុំបាទ នី ពេជ ប្រធាន​គ្រប់​គ្រង​អង្គភាព​ icdtv សូមគោរព​នឹងជំរាប​ជូន​លោក ខន ខេន នាយកការផ្សាយអង្គភាព icdtv ជាទីគោរពដ៏ខ្ពង់ខ្ពស់! ខ្ញុំបាទសូមប្រកាសជា​សារធារណៈ​ជាផ្លូវការក្នុងការដកលោក ផាន់ ហ៊ន ភា្នក់ងារយកព័ត៌មាន​ប្រចាំ​ខេត្ត​ស្វាយរៀង​​ចេញ​ពីអង្គភាព icdtv ចាប់ពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2020 នេះ​តទៅ ដោយ​សារ​លោក ផាន់ ហ៊ត មិនគោរពវិន័យច្បាប់ផ្ទៃក្នុងរបស់អង្គភាពមួយសារជាពីរសារ រហូត​ច្រើន​លើ​ក​ច្រើន​សារមកហើយ ។ ដូចច្នេះសូមជម្រាបដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មេត្តាជ្រាបជាដំណឹងបើថ្ងៃក្រោយបុគ្គលម្នាក់​ដែល​មានឈ្មោះ ផាន់ ហ៊ត នេះយកឈ្មោះអង្គភាព icdtv ទៅប្រើដើ​ម្បីលាភសក្ការៈនោះ​ធ្វុំ​ឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សូមចាត់ការទៅតាមផ្លូវច្បាប់ចុះ ហើយ អង្គភាព icdtv យើង​ខ្ញុំមិនទទួលខុសត្រូវទៀតនោះឡើយ។ ហើយ​អង្គភាពយើង​ខ្ញុំនិងលំអិតជូនបងប្អូននៅពេលក្រោយ សូមអរគុណ ����������។ ដោយនី ពេជ)


បន្ទាប់​ពី​ការ​ប្រកាស​បញ្ចប់​ការងារ អ្នកសារព័ត៌មាន​ល្បី​ឈ្មោះ​រូប​នេះ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​អាណិត ព្រម​ទាំង​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ហើយ​អ្នក​ខ្លះ​បាន​ស្នើ​ឲ្យ​លោក បើក​ស្ថាប័ន​សារព័ត៌មាន​ថ្មី​១​ដោយ​ខ្លួន​ឯង នឹង​ស្ថាប័ន​ខ្លះ ចង់​បាន​រូប​លោក​ទៅ​ធ្វើ​ការ​ជា​មួយ​ជា​បន្ត​បន្ទាប់។​

ក្នុង​វីដេអូ ១ លោក ហ៊ត ​បាន​និយាយ​ថា ខ្លួន​មិន​ដែល​បាន​ទទួល​ប្រាក់​ពី ស្ថាប័ន​ណា​មួយ​ឡើយ គឺ​បាន​ទទួល​តែ​ពី លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ជា​ថ្លៃ​សាំង​តិច​តួច​​ប៉ុណ្ណោះ ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ម្ដងៗ ពោល​គឺ​ដូច​ជា​អ្នក​សារព័ត៌មាន​ទូទៅ មិន​មាន​អ្វី​ជា​ដុំកំភួន​ឡើយ។ ប្រសិន​បើ​មេ​ របស់​ខ្លួន​ចង់​ឲ្យ ខ្លួន​ធ្វើ​តាម​​ទាំង​អស់​នោះ លោក សូម​ទា​ប្រាក់​ខែ​៧០០ ដុល្លារ​ក្នុង​១ខែ ខណៈ​ដែល​លោក​ចាងហ្វាង មិន​ធ្លាប់​ធ្វើ​ការ​បាន​ប្រាក់​ខែ​បាន​ចំនួន​នេះ​ឡើយ។

ងាក​មក លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ជុំ​ការ​បញ្ឈប់​ការ​​បញ្ឈប់​លោក ហ៊ត ពី ​ស្ថាប័ន​សារព័ត៌មានICD TV ​នេះ ក៏​​មាន​ការ​អាណិតអាសូរ​លើ ​អ្នកសារព័ត៌មាន​នេះ​ជា​ខ្លាំង ។ ដោយសារ​តែ លោក ហ៊ត ជា​មនុស្ស​ស្លូតត្រង់ ចូល​ចិត្ត​និយាយ​ការ​ពិត លោក ឧកញ៉ា​បណ្ឌិត ប្រាប់​ថា លោក​នឹង​ព្យាយាម​ផ្ដល់​ការងារ​ថ្មី ឬ បើក​ សារព័ត៌មាន​ថ្មី ជូន ប្រសិន​បើ លោក ហ៊ត ពេញ​ចិត្ត។

លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា បាន​សរសេរ​លើ​ផេក​ផ្លូវ​ការ​លោក​បែប​នេះ​ថា(អាណិត​ណាស់​ កុំពេក ផ្សាយព័ត៌មានពិតពេក ជួយជនក្រីក្រ ខ្វះខាត ពេក អោយតែ​មានកម្មវិធីចែក​សៀវ​ភៅ អោយ​សិស្សានុសិស្សក្រីក្រ គឺមានមុខ ហន មកផ្សព្វផ្សាយ មិនដែលណា បាន១ រៀល ទេ

អាច​ដោយសារខ្ញុំ ដែលចែកសៀវភៅអោយសិស្សានុសិស្សក្រីក្រ ច្រើនពេក ទើបគាត់ប្រឹងផ្សាយ នាំអោយគេគិតថា បានលាប សក្ការៈ ហើយ មើល ទៅ បានជា គេបញ្ឈប់គាត់​ខ្ញុំនិង​ជួយ ហន អាច​ផ្តល់ជាការងារ ឬ បើក សារព័ត៌មាន អោយគាត់ បើគាត់ពេញចិត្ត ជួយ share ម្នាក់ មួយអោយ កំលាំងចិត្តមនុស្ស ល្អ និយាយត្រង មាត់ឆៅ ! ខ្ញុំ និង ជួយគាត់)។

ជុំវិញ រឿង​រ៉ាវ​ខាង​លើ លោក ផាន់ ហ៊ត កំពុងតែ​ពិចារណា គូរតែ​បើក​ស្ថាប័ន​សារព័ត៌មាន​ថ្មី គ្រប់គ្រង​ដោយ​ខ្លួន​ឯង ឬ បន្ត​ការងារ​នេះ ជា​មួយ​ស្ថាប័ន​ថ្មី ព្រោះ​មាន​ស្ថាប័ន​សារព័ត៌មាន​ជា​ច្រើន បាន​ទាក់​ទង​មក​រូប​លោក។ បែប​ណា ក្ដី លោក និយាយ​ថា ដាច់​ខាត​មិន​ចោល​អាជីព ជា​អ្នក​សារព័ត៌មាន​នេះ​ឡើយ ឲ្យ​តែ​មហាជន​នៅ​គាំទ្រ​រូប​លោក៕

https://www.facebook.com/icdtv.online/videos/503546513873257/