កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តចំនួន៧ កំពុងដំណើរការ ខណៈក្រុមហ៊ុនថ្មី១ទៀតនឹងបង្ហាញខ្លួនឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ពីមួយឆ្នាំទៅមួយឆ្នាំ គេមើលឃើញថា វិស័យ​ឧស្សាហកម្ម​យានយន្ត ប្រទេសកម្ពុជា ទាក់ទាញក្រុមហ៊ុន​​ធំៗជា​បន្ត​បន្ទាប់​មក​បោះ​ទុន​វិនិយោគ​ទឹកប្រាក់ជាច្រើនពាន់លានដុល្លារ សង់រោងចក្រ​ដំឡើង​​រថយន្ត នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង បើគិតមក​ដល់​ឆ្នាំ ២០២២ ​ក្រុមហ៊ុន​សរុបទាំងអស់ចំនួន៧ ដែលកំពុងបើក​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត​រួចមកហើយ។ ជាពិសេសថ្មីៗនេះមានក្រុមហ៊ុន Toyota មួយទៀតទើបនឹងបង្ហាញពីគម្រោងច្បាស់លាស់ថា មកបោះទីតាំងបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឲ្យដឹងថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ ក្នុងនោះរួមមាន៖

១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម។២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ។៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai។៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA ។៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd។ ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)។

គួរបញ្ជាក់ដែរថា បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បានលើកឡើងថា រាល់ការវិនិយោគរបស់ក្រុមហ៊ុនដំឡើងរថយន្តទាំងនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀតសម្រាប់វិនិយោគបរទេស និងទាក់ទាញក្រុមហ៊ុនដទៃទៀត ដែលសំឡឹងឃើញថា កម្ពុជាជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ៕