ខ្លាឃ្មុំព្រះអា​ទិត្យ និងខ្លា​ឃ្មុំព្រះ​ចន្ទ​កំពុងមានវត្តមាន​នៅកម្ពុជា រងការ​គំរាមកំហែង

សង្គម​និង​សេដ្ឋកិច្ច
17 Shares

ខ្លាឃ្មុំចំនួនពីរប្រភេទ គឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទ កំពុងមានវត្តមាន​នៅ​កម្ពុជា ប៉ុន្តែវាមានលក្ខណៈងាយនឹងរងគ្រោះថ្នាក់បំផុត​ បើសិនជាមិន​មាន​ការយកចិត្តទុក​ដាក់ឱ្យបានដិតដល់។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការ អេកូយុវ​ទូត។

ខ្លាឃ្មុំទាំងពីរនេះ មានលក្ខណៈខុសគ្នាមួយចំនួនដូចជា ទី១ ខ្លាឃ្មុំព្រះអាទិត្យ (Sun Bear) ដែលមានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច វាត្រូវបានដាក់ឈ្មោះតាមរោម​ទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល។ ខ្លាឃ្មុំឈ្មោលធម្មតាមាន​ទម្ងន់ពី ៣០ ទៅ ៧០ គីឡូក្រាម (៦៦ និង ១៥៤ ផោន) និងខ្លាឃ្មុំញីចន្លោះពី ២០ ទៅ ៤០ គីឡូក្រាម(៤៤ និង ៨៨ ផោន) ។ ចំណែកជម្រក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សត្វខ្លាឃ្មុំមានទី​ជម្រក​នៅក្នុងព្រៃត្រូពិច រួមមាន ព្រៃត្រូពិចភ្នំ និងជម្រកវាលភក់។

ចំណែកទី២ ខ្លាឃ្មុំព្រះចន្ទ(Moon Bear)មានឈ្មោះជាភាសាខ្មែរថា ខ្លាឃ្មុំអាស៊ី។​ សម្រាប់លក្ខណៈពិសេសចម្បងរបស់វាគឺ មាន​រូបរាងស្រដៀងនឹងខ្លាឃ្មុំខ្មៅដែរ ប៉ុន្តែមានមាឌតូចជាង។ ខ្លាឃ្មុំអាស៊ីឈ្មោលមានមាឌធំជាង ខ្លាឃ្មុំអាស៊ីញីពីរដង។ ពេលខ្លាឃ្មុំអាស៊ីឈរ មានកម្ពស់១,៥ម៉ែត្រ ទៅ ២ ម៉ែត្រ ហើយវាពូកែ​ឡើងភ្នំ និងដើមឈើ។ នៅភាគខាងត្បូងនៃព្រៃទឹកភ្លៀងនៃអាស៊ីអាគ្នេយ៍គឺជាផ្ទះរបស់​ខ្លាឃ្មុំអាស៊ី។

ពាក់ព័ន្ធនឹងរឿងនេះដែរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ខាងមុខ នឹងមានកិច្ចពិ​ភាក្សាស្តីពី “ការសង្រ្គោះ និងការថែទាំសត្វខ្លាឃ្មុំ” ពីអ្នកជំនាញមក​ពីអង្គការ Free the Bears ដែលកម្មវិធីនេះ នឹងធ្វើឡើង នៅរាជធានី​ភ្នំពេញ ៕

ខ្លាឃ្មុំព្រះអា​ទិត្យ និងខ្លា​ឃ្មុំព្រះ​ចន្ទ​កំពុងមានវត្តមាន​នៅកម្ពុជា រងការ​គំរាមកំហែង
17 Shares