អ្នកឧកញ៉ា សៀ ឬទ្ធី៖ ប្រាប់​​គន្លឹះសំខាន់ៗ៣ចំនុច ដើម្បីដំណើរការ​​អាជីវកម្មឲ្យទទួលបានជោគជ័យ

ជុំវិញ​ឧកញ៉ា

បើនិយាយពីអគារខ្ពស់កបពពកក្បែវិមានរដ្ឋសភាជាតិ មានឈ្មោះថា The world bridge និង The Peak ប្រាកដជាមានប្រិយមិត្តជាច្រើនបានស្គាល់ ប៉ុន្តែបើនិយាយពីឈ្មោះអ្នកឧកញ៉ា សៀ ឫទ្ធី សាធារណជនទូទៅប្រាកដជាបានដឹងច្បាស់ថា លោកគឺជាអ្នកវិនិយោគដ៏ល្បីល្បាញមួយរូបនៅកម្ពុជាដែលបានវិនិយោគក្នុងវិស័យសំខាន់ៗជាច្រើនពិសេសនៅក្នុងវិស័យសំណង់ អចលនទ្រព្យ និង ដឹកជញ្ជូន និង ឡូជីស្ទិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្នលោក ក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប ផងដែរនោះ បានលើកបង្ហាញនូវគន្លឹះសំខាន់បីចំនុច ដើម្បីជោគជ័យក្នុងអាជីវកម្ម សម្រាប់​អ្នក​ចង់​ប្រកប​អាជីវកម្ម​ ឬ ចង់​រកស៊ី​អ្វី​មួយ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងនូវគន្លឹះទាំង៣ចំនុចគឺ៖១.តើយើងចង់រកស៊ី ឬប្រកបមុខរបរអ្វី? ២.តើអាជីវកម្ម ឬមុខរបរនោះ មានទីផ្សារហើយឬនៅ? និងទី៣.តើយើងមានធនធាន និងមានមនុស្សដើម្បីរៀបចំមុខរបរ ឬអាជីវកម្មនោះហើយរឺនៅ?

យ៉ាងណា ដើម្បីជាប់ច្បាស់នៅគន្លឹះទាំង៣ចំនុចនេះ សូម​ស្ដាប់​ប្រសាសន៍​អ្នកឧកញ៉ា សៀ ឬទ្ធី ដូចតទៅ៖

អត្ថបទ៖ រង្សី