៧ខែឆ្នាំ២០២២នេះ មានរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ៣០៥គ្រឿង ចុះបញ្ជីនៅក្រសួង

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តប្រើប្រាស់ថាមពលអគ្គិសនី បានចំនួន ៣០៥គ្រឿង បើបើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ មានតែចំនួន១៦គ្រឿងទេ។ ចំនួនកើនឡើងនេះក្រសួងសាធារណការ បានកត់សម្គាល់ថា ប្រជាពលរដ្ឋបានចាប់ផ្តើមងាកមកប្រើរថយន្តអគ្គិសនី កាន់តែច្រើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់រថយន្តដែលដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន។

ក្នុងពិធីសម្ពោធឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤កញ្ញាម្សិលមិញ បញ្ជាក់ថា ពន្ធនាំចូលសំរាប់ឡានធម្មតាគឺមានចំនួន ១២២ភាគរយ ដោយឡែកអគ្គិសនីវិញ មានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ហើយចំពោះការប្រើប្រាស់រថយន្តអគ្គិសនីនេះមានតម្លៃទាបជាង ៣ដងផងដែរ បើធៀបទៅនឹងការប្រើប្រាស់រថយន្ត ដោយប្រើប្រេង ឥន្ធនៈ ហើយគ្រឿងបន្លាស់ក៏មានតម្លៃថោក និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ៕