សម្តេចតេជោ លើកសរសើរឧកញ៉ា​ឌួង ឆាយចំៗតែម្តង ថាកែខ្លួន​បាន​ល្អ

ជុំវិញ​ឧកញ៉ា ព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃអង្គារថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សរសើរឧកញ៉ា ឌួង ឆាយ ដែលកែខ្លួនពីមនុស្សកាច មកជាមនុស្សស្លូត និងធ្វើសកម្មភាពមនុស្សធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ដែល​សម្ដេច​បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញា​បនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់​​ការសិក្សាដោយជោគជ័យសម្តេចតេជោ ហ៊ុន សែន សរសើរឧកញ៉ា ឌួង ឆាយ ដែល​កែខ្លួនពីមនុស្សកាច មកជាមនុស្សស្លូត និងធ្វើសកម្មភាពមនុស្សធម៌។ បើតាមសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការកែខ្លួនរបស់ឧកញ៉ា ឌួង ឆាយ បន្ទាប់​ពីសម្តេចបានបញ្ជា​ឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ក្រោយមានហឹ ង្សាមួយកាលពីប៉ុន្មានឆ្នាំមុន។