ឧកញ៉ា ហេង បូរិន៖ ភាពស្មោះត្រង់ អាចមិនធ្វើឱ្យយើងក្លាយជាអ្នកមាន តែធ្វើឱ្យយើងមានតម្លៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិ​ភាព ភីអិលស៊ី ​​យល់​ថា​ភាពស្មោះត្រង់​អាចនឹង​មិនធ្វើឱ្យយើង​ក្លាយ​ជា​អ្នកមាន ប៉ុន្តែ​ភាពស្មោះត្រង់​នឹងធ្វើឱ្យយើងមានតម្លៃយ៉ាងប្រាកដ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​បញ្ចេញ​ទស្សនៈលើ​បណ្តាញ​សង្គម​ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា៖ “ប្រាកដណាស់ ភាពស្មោះ​ត្រង់អាចនឹង​មិនធ្វើឱ្យយើងក្លាយជាអ្នកមាន ប៉ុន្តែភាពស្មោះត្រង់​នឹងធ្វើឱ្យយើងមាន​តម្លៃយ៉ាង​ប្រាកដ។ សេចក្ដីស្មោះត្រង់ ជាអលង្ការដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សក្នុងការ​ទំនាក់​ទំនង ការសហការ និងដើរតួជាចំបងក្នុងការងារជាក្រុម។ ភាព​ស្មោះត្រង់​ពេល​ខ្លះ​មើល​ទៅ​ដូច​ជា​ភាព​ល្ងង់​ខ្លៅ​ តែ​តាម​ពិត​វា​មិន​ដូច្នោះ​ទេ​ គឺ​វា​ទទួលបានមកវិញនូវ​ការ​គោរព​ស្រឡាញ់​ ពី​អ្នកដែល​​យល់​តម្លៃ​របស់​វា”។

លោកឧកញ៉ា ក៏​បាន​ផ្តាំ​ផ្ញើ​ផង​ដែរ​ថា កុំ​សូវ​រអ៊ូ​រទាំ​ច្រើន​ពេក​ ព្រោះកាល​ណា​យើងកាន់តែ​រអ៊ូ​រទាំ យើង​នឹង​ជួប​តែ​រឿង​អាក្រក់​ៗ ដោយសារ​តែ​ការ​រអ៊ូ​ភាគ​ច្រើន​គឺ​ជា​រឿង​យ៉ាប់ៗ ហើយនឹងនាំឱ្យជីវិត​ជួប​តែ​រឿង​ដែល​អាប់​អួរ។ រឿងរ៉ាវក្នុងលោកទាំងអស់ ដំណោះស្រាយមិនស្ថិតនៅលើការរអ៊ូរទាំនោះទេ។ ចូរគិត​រឿង​ល្អ​ៗ​ឱ្យបាន​ច្រើន ដើម្បីចម្រើនគំនិត ប្រាជ្ញា និងស្មារតី៕