កម្ពុជា ចិន គ្រោង​សហ​ការ​គ្នា​​ដឹក​វត្ថុធាតុដើមពី​ចិ​នផ្គត់​ផ្គង់ ដើម្បីកុំ​ឲ្យបិទ​រោង​ចក្រ​នៅ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
59 Shares

បាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និងចិន អាចសហការគ្នាក្នុងការដឹកជញ្ជូនវត្ថុធាតុដើម តាមផ្លូវអាកាស ឬតាម​ផ្លូវទឹក ផ្គត់ផ្គង់រោងចក្រ ដែលកំពុងខ្វះខាត ដើម្បីចៀសវាងកុំឲ្យបិទទ្វារ។ សម្តេច​ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ស្ថិតនៅស្រ​ប​​តាម​ខ្សែ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  បានមានប្រសាសន៍ថា មិត្តចិន នឹងបញ្ជូនវត្ថុ​ធាតុ​ដើ​មដូចជា សាច់​ក្រណាត់មួយចំនួនដឹកជញ្ជូនតាមផ្លូវអាកាស ឬតាមផ្លូវទឹក ដើម្បីសង្គ្រោះ​កម្ម​ករ​​កាត់ដេរនៅកម្ពុជា ដោយហេតុថា រោងចក្រមួយចំនួន គ្រោងបិទ​ទ្វារ ដោយសារខ្វះវត្ថុធាតុដើម​ប្រ​មា​​ណជា៦០​ភាគរយ ដើម្បីផ្គត់ផ្គង់ និងចូលរួម​សង្គ្រោះកម្មករកម្មាការិនី កុំឲ្យបាត់បងការងារ និងប្រាក់ចំណូលរបស់ពួកគាត់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ឆ្នាំនេះ​គឺ​ជាខួបលើកទី១០ នៃទំានាក់​ទំនងដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែល​សម្ដេច​បានរួមជាមួយ​ថ្នាក់ដឹក​នាំចិន បង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅ​ក្នុង​​ឆ្នាំ២០១០ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចបានរំលឹកដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិនក្នុង​ពេល​ថ្មីៗនេះ ក្នុងគ្រា​ដែ​ល​ចិនជួបការលំបាក ដែ​លប្រទេសដទៃមិនហ៊ានទៅកាន់​សាធារណរដ្ឋប្រជា​មានិតចិន ហើយ​ដែ​លឥឡូវនេះ អ្នកសារព័ត៌មានចិន និងអ្នកលេង​អ៊ីនធឺណែតចិន គេបាន​និយាយ​ថាសម្តេចថា ជា «បុរ​ស​សង្ហារធ្វើដំណើរបញ្ច្រាស»។

សម្ដេចតេជោបានពន្យល់ថា  អ្វីទៅជាការដំណើរបញ្ច្រាស មានន័យថា ប្រទេស​មួយចំនួន​បាន​រើស​អើង​ជាមួយប្រជាជនចិន ហើយ​ប្រទេស​ខ្លះបានដឹក​ជម្លៀស​ប្រជាពលរដ្ឋរបស់ខ្លួន​ចេញពីប្រទេ​ស​ចិ​ន និងបិទផ្លូវហោះហើរជា​មួយ​នឹ​ងប្រទេសចិន។ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ មិនជម្លៀស​និ​ស្សិតកម្ពុជាចេញពី​សាធា​រ​ណរដ្ឋ​​ប្រជាមានិត​ចិនឡើយ។ នេះគឺដើម្បីបង្ហាញពីសាមគ្គីភាព ជា​មួយនឹងកិច្ចខិតខំប្រឹង​ប្រែង​របស់ថ្នាក់​ដឹកនាំចិន ជាមួយប្រជាជនចិន ក្នុងការទប់ស្កាត់នូវ​ការី​ករាលដាលនៃជំងឺឆ្លង ខូវីដ១៩។ សម្ដេចតេជោសង្កត់ធ្ងន់ថា “កម្ពុជា​សម្រេ​ច​ចិត្ត​នេះមហាត្រឹមត្រូវ សម្រាប់ទំនាក់​ទំនងមិត្តភាព​រវា​ងកម្ពុជា-ចិន”៕

កម្ពុជា ចិន គ្រោង​សហ​ការ​គ្នា​​ដឹក​វត្ថុធាតុដើមពី​ចិ​នផ្គត់​ផ្គង់ ដើម្បីកុំ​ឲ្យបិទ​រោង​ចក្រ​នៅ​កម្ពុជា
59 Shares