ដង្ខៅ ដីឡូតិ៍ បើកការប្រគុំតន្ត្រីលើផ្ទៃដីជាង៤០ហិតានៅស្រុកគងពិសីជាមួយវត្តមានតារាចម្រៀង-កំប្លែងល្បីៗ

កម្សាន្ត
7 Shares

ភ្នំពេញ៖ពិតជាកក្រើកនិងអស្ចារ្យទៀតហើយជាមួយការប្រគុំតន្រ្តីដ៏ធំរួមនឹងវត្តមានតារាចម្រៀងប្រុស-ស្រីល្បីៗស្ថិតនៅចំណុចទីតាំង ដង្ខៅ ដីឡូតិ៍ ដែលមានលោក គល់ តុលា ជាថៅកែអចនទ្រព្យរាប់សិបហិតាដែលកំពុងទទួលបានការគាំទ្រនិងទំនុកចិត្តពីសំណាក់អតិថិជនខ្លួនផងនោះ។

ការប្រគុំតន្រ្តីដ៏អស្ចារ្យដើម្បីផ្តល់ភាពទស្សនាសប្បាយរីករាយដោយសេរីរៀបចំឡើងដោយក្រុមហ៊ុនអចនលទ្រព្យ ដង្ខៅ ដីឡូតិ៍ របស់លោក គល់ តុលា នេះគឺនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ខាងមុខនេះ។ដោយក្នុងនោះនៅថ្ងៃទី១៥ ខែមិនា ដដែនេះក៏មានការចូលរួមពីសំណាក់តារាកំប្លែងល្បីៗរបស់ស្ថានីយ៍ទូរទស្សន៍CTNគឺនាយ តាក់ស៊ី និងអ្នកនាង ភីម ផងដែរ។តារាចម្រៀងដែលនឹងបង្ហាញវត្តមានច្រៀង-រាំកម្សាន្តផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុងគងពិសី ខេត្តកំពង់ស្ពឺពោលគឺស្ថិតនៅក្បែដីឡូតិ៍ ដង្ខៅ នោះរួមមាន៖លោក ថុល លីណា , ឆុន បាលូ ,កញ្ញា សោភា ទេពី , ពេជ្រ ថាណា ,កញ្ញា ម៉ា រ៉ាវី ,កុមារា ឡុង លីគ័ង្គ រួមនឹងតារាចម្រៀងប្រុស-ស្រីជាច្រើនដួងទៀត។

លោក គល់ តុលាបានបញ្ជាក់ថាការបើកប្រគុំតន្រ្តីនេះគឺដើម្បីផ្តល់ជូននូវភាពកម្សាន្តសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរតំបន់ដីឡូតិ៍ ដង្ខៅ ដែលមានផ្ទៃដីជាង៤០ហិតា(ផ្លូវជាតិ៤១)។លោកថាក្រុមហ៊ុនតែងតែផ្តល់ទំនុកចិត្តនិងភាពសប្បាយរីរាយជូនដល់អតិថិជនរបស់ខ្លួនព្រោះក្រុមហ៊ុន ដង្ខៅ ដីឡូតិ៍ តែងគិតដល់អតិថិជនជាចំបង។

សូមជម្រាបថា ស្របពេលដែលកំពុងតែជោគជ័យជាបន្តបន្ទាប់ដោយទទួលបានការគាំទ្រនិងផ្តល់ទំនុកចិត្តសម្រាប់អតិថិជនរបស់ខ្លួនលើគម្រោងលក់ដីឡូតិ៍រាប់សិបហិតានោះដង្ខៅ ដីឡូតិ៍ ដែលមានលោក គល់ តុលា ជាថៅកែ បានប្រកាសចាប់ផ្តើមឈូសឆាយ និងធ្វើពិធីសែនបើ កគម្រោងទី៤របស់ខ្លួនលើផ្ទៃដី៥ហិតានៅខេត្តកំពង់ស្ពឺដើម្បីបំពេញតាមតម្រូវការអតិថិជន។

លោក គល់ តុលា ធ្លាប់បានបញ្ជាក់ប្រាប់ថា សម្រាប់គម្រោងទី៤លើផ្ទៃដីចំនួន៥ហិតានេះ បា នគឺចាប់ផ្តើមឈូសឆាយ និងសែនបើកដំណើរការ ហើយកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០ ២០ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥៨ ក្នុងភូមិ ដំណាក់ត្រាច ឃុំ ទួលអំពិល ស្រុក បសែត ខេត្តកំពង់ស្ពឺ។លោកថា ទីតាំងដីគម្រោងទី៤នេះគឺមានចំណាយពីថ្នល់ជាតិត្រឹមតែ១គីឡូម៉ែត្រប៉ុណ្ណោះ នឹងចុះទៅដល់តែម្តង។ លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ៖០១២ ៧៧ ៦៦ ៦០ ,០៦៦ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០៕

ដង្ខៅ ដីឡូតិ៍ បើកការប្រគុំតន្ត្រីលើផ្ទៃដីជាង៤០ហិតានៅស្រុកគងពិសីជាមួយវត្តមានតារាចម្រៀង-កំប្លែងល្បីៗ
7 Shares