ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី វិមានសំណាង បានប្រាប់ពីគន្លឹះមួយចំនួន ដើម្បីវិនិយោគអចលទ្រព្យលើការទិញដីធ្លីបែបណា ទើបអាចលក់វិញទទួលបានផលចំណេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
![](https://www.oknha.news/wp-content/uploads/2022/09/Screenshot-2022-09-27-081057-1024x535.png)
លោកឧកញ៉ាបណ្ឌិត បានលើកឡើងតាមរយៈវីដេអូឃ្លីបមួយថា ជាទូទៅនៅប្រទេសកម្ពុជាបច្ចុប្បន្ន ប្រសិនបើចង់ទិញរបស់អ្វីលក់ចំណេញ លោកអាចនិយាយថាគឺទិញដីទំនេរ។ ដីទំនេរ គឺជាប្រភេទអចលនទ្រព្យមួយ ដែលអាចលក់បានចំណេញនៅថ្ងៃក្រោយ។ ដីទំនេរ ជាដីដែលមិនទាន់ប្រើប្រាស់ និងគ្មានសំណង់ ព្រោះបើទិញដីមានសំណង់ ថ្ងៃក្រោយពិបាកលក់វិញណាស់ ដោយសារអ្នកទិញខ្លះគាត់រិះគន់ដូចជាសំណង់ចាស់ពេកអីជាដើម។