អ្នកឧកញ៉ា សុខ គង់ គឺជាអ្នកធុរកិច្ចដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជាបច្ចុប្បន្នគឺជា ប្រធានក្រុមហ៊ុន សូគីម៉ិចគ្រុប។ ចំណងអាពាហ៍ពិពាហ៍របស់អ្នកឧកញ៉ា មានមានបុត្រាបុត្រីចំនួន ៦នាក់ ក្នុងនោះស្រី៣នាក់។

សារព័ត៌មានឧកញ៉ាញូស៍ សូមណែនាំកូន ២រូប ក្នុងចំណោមកូនទាំង៦ ដែលកំពុងកាន់មុខជំនួញផ្ទាល់ខ្លួន និងកាន់ក្ដាប់ក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់។
ឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន H S C Co., Ltd. និងជា អនុប្រធាន សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា សម្រាប់ អាណត្តិ ទី ៦ ឆ្នាំ ២០១៩-២០២៣។

តាមរយៈក្រុមហ៊ុន H S C ឧកញ៉ា ហុង ក៏ធ្លាប់ទទួលបានសិទ្ធផ្គត់ផ្គង់ ផលិតអត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ជូនក្រសួងមហាផ្ទៃ។
អ្នកឧកញ៉ា សុខ គង់ ក៏មានកូនស្រីម្នាក់ទៀតផងដែរ កំពុងក្តោបក្តាប់ជំនួញប្រាក់ពាន់លាននៅតំបន់ភ្នំបូកគោ គឺលោកស្រី សុខ ចន្ឋូ កាន់តួនាទីអនុប្រធានក្រុមហ៊ុន Sokha Real Estate ដែលទទួលបានសិទ្ធិអភិវឌ្ឍចាប់តាំងពីឆ្នាំ២០០៧កន្លងមក ហើយក្រុមហ៊ុនបានអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធពីក្រោមភ្នំរហូតដល់លើភ្នំ និងអភិវឌ្ឍន៍វិស័យសណ្ឋាគារ បដិសណ្ឋារកិច្ច ទេសចរណ៍ប្រវត្តិសាស្រ្ត។

សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ គ្រប់គ្រងសាជីវកម្មធំៗក្នុងដៃ ដូចជា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ ឋានសួគ៌បូកគោ សណ្ឋាគាររេស៊ីដង់ភ្នំពេញ សណ្ឋាគារឆ្នេរសុខា និងសណ្ឋាគារសុខាសៀមរាប ជាដើម៕