មហាសេដ្ឋីប្រាក់ពាន់លាន ៥រូបកំពុងដឹកនាំសមាគម ដែលជាដៃគូរលើកកម្ពស់​ការ​អភិវឌ្ឍសេដ្ឋកិច្ច

ជុំវិញ​ឧកញ៉ា

ចំនួនស្ថាប័ន អង្គការ​ សមាគម បាន​ចុះបញ្ជី​នៅក្រសួង ស្ថាប័នពាក់ព័ន្ធមានការកើន​ឡើងគួរឲ្យកត់សម្គាល់ ដែលចាត់ទុកជាដៃគូរ​ចូលរួម​ចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងប្រទេស​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាប័ន អង្គការ និងសមាគម ត្រូវបានដឹកនាំដោយប្រធាន ១រូប និងអនុប្រធានច្រើនរូប ដែលជាអ្នកមានសិទ្ធិសម្រេចទៅតាមគោលការណ៍សមាគមនីមួយៗ ដែលចូលរួមពីក្រុមប្រឹក្សា និងសមាជិក។

ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់ប្រធានសមាគមទាំង ៥រូបដែលសុទ្ធតែជាមហាសេដ្ឋីប្រាក់ពាន់លានគ្រប់គ្រងអាណាចក្រជំនួញគ្រាក់ៗ ហើយមកដឹកនាំសមាគម ដើម្បីជាសំឡេងនៃវិស័យឯកជនធ្វើការជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។

ពាណិជ្ជករឆ្នើមទាំង ៦រូបនោះរួមមាន៖

១.អ្នកឧកញ៉ា ពុង ឃាវសែ

ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាថៅកែក្រុមហ៊ុន OCIC

២.អ្នកឧកញ៉ា លី យ៉ុងផាត់

ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន Y.L.P Group

៣.អ្នកឧកញ៉ា លី ហួរ

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ស្ថាបនិកក្រុមហ៊ុន លីហួរ គ្រុប

៤.អ្នកឧកញ៉ា គិត ម៉េង

ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

៥.អ្នកឧកញ៉ា លាង ម៉េង

ប្រធានសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប