ជា​មន្ត្រី​ជាន់​ខ្ពស់​​មាន​ប្រជាប្រិយ​​ពិត​មែន បងស្រី​បង្កើត ឧកញ៉ា ម៉ុង ឫទ្ធី ស្លាប់​មាន​តែ​មន្ត្រី​ជាន់​ខ្ពស់​តែ​ម្នាក់​ប៉ុណ្ណោះ​បាន​ចូល​​​បុណ្យ

ជុំវិញ​ឧកញ៉ា
521 Shares

បង​ស្រី​បង្កើត​របស់ លោក ឧកញ៉ា​បណ្ឌីត ម៉ុង ឫទ្ធី​ គឺ​លោកស្រី​ម៉ុង​ វួច​សុខ បាន​ស្លាប់​ហើយ ក្នុង​ជន្មាយុ​៦៩ឆ្នាំ​​កាល​ពី​វេលា​ម៉ោង​១០យប់​ថ្ងៃ​អាទិត្យ​ ទី​០១​ ខែមិនា​ ឆ្នាំ​២០២០ កន្លង​ទៅ​ដោយ​ជំងឺ​បះដូង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ក្នុង​ពិធី​បុណ្យ​​ទោះ​បី​ជា ឧកញ៉ា ម៉ុង ឫទ្ធី ​ត្រូវ​បាន​មហាជន​​ស្គាល់​ថា ជា​​មន្ត្រី​ជាន់​ខ្ពស់ នឹង​ជា ឧកញ៉ា វ័យ​ចំណាស់​ដ៍​មាន​ប្រជាប្រិយភាព ឃើញ​មាន​តែ​ឯកឧត្ដម ជា​មន្ត្រី​​ជាន់​ខ្ពស់​ម្នាក់​តែ​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ។ នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ឧកញ៉ា បណ្ឌិត ដែល​បាន​សរសេរ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​លោក។

ផេក​ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី​បាន​សរសេរ​បែប​នេះ​ថា( រូបខ្ញុំ​ព្រមទាំង​ក្រុម​គ្រួសារ​សុំ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ឯកឧត្តម ស៊្រី ថាមរ៉ុង ដែល​បាន ឈ្លៀត​ឱកាស​ដ៏​មាន​តម្លៃ​ មកចូលរួម​ក្នុង​ពិធី​បុណ្យ​សព​បងស្រី​របស់​ខ្ញុំ​ក្នុង​ចម្ងាយ​ផ្លូវ​៤៨គីឡូម៉ែត្រ​ បងជា​មន្ត្រី​ជាន់ខ្ពស់​ទី១​ហើយ​ដែល​មាន​វត្តមាន​ក្នុង​ពិធី​បុណ្យ​នេះ​ ខ្ញុំ​សុំវាយ​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​វត្តមាន​ដ៏​ឧដុង្គ​ឧត្ដម​នេះ​ ។)​

សូម​បញ្ជាក់​​ផង​ដែរ​ថា លោក​ឧកញ៉ា​បណ្ឌិត ម៉ុង មានបងប្អូន​១២នាក់​ ស្លាប់ក្នុង​របបខ្មែរ​ក្រហម​អស់​៧នាក់​ នៅសល់៥នាក់៕

521 Shares