ឧកញ៉ា ស្រី ចាន់ថន ជួសជុល​ផ្លូវ​១​ខ្សែ អស់​ប្រាក់​ជាង​៧​ម៉ឺន​ដុល្លារ ជូន​ពលរដ្ឋ ​ព្រែកលួង​

ជុំវិញ​ឧកញ៉ា
115 Shares

លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន ដែល​មហាជន​ស្គាល់​ថា ឧកញ៉ា​វ័យ​​ក្មេង​​មាន​ប្រជាប្រិយភាព នឹង​ជា​ម្ចាស់​ក្រុម​ហ៊ុន ស្កាយលែន ល្បី​ខាង​ប៉ែក​អរិយក្សត្រ ស្វាយ​ជ្រុំ ខ្សាច់​កណ្ដាល បាន​សម្រេច​ជួយជុល​ផ្លូវ​មួយ​ខ្សែ​ដែល​កំពុង​រងការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ អោយ​មក​សភាព​រឹងមាំ​ឡើយ​វិញ។ ផ្លូវ​១​ខ្សែ​នោះ ស្ថិត​នៅ​ភូមិ ព្រែកលួង ឃុំ ព្រែកលួង ស្រុក ខ្សាច់កណ្ដាល​ ខេត្ត កណ្ដាល ចូល​ទៅ​តំបន់​អភិវឌ្ឍន៍​លោក​តែ​ម្ដង។

តាម​រយៈ​លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«កាដូចូលខែថ្មីគឺខែមីនា ឆ្នាំ២០២០! តបតាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០​ខ្ញុំបានជួយជួសជុល​ផ្លូវមួយខ្សែ​ឲ្យមានគុណភាព​រឹង​មាំ​ល្អដែលមានប្រវែង ២៧០ ម៉ែត្រ និង ទទឹង១៧ ម៉ែត្រ ដោយក្រាលកៅស៊ូក្រាស​រឹងមាំ​ចំណាយ​ថវិកា​សរុបប្រមាណជា(៧៨,៥៥០$)(ប្រាំពីរម៉ឺនប្រាំបីពាន់ប្រាំរយហាសិបដុល្លាអាមេរិក)។​ដែល​បច្ចុប្បន្ន​ផ្លូវ​នេះស្ទើតែបានខូចខាតទាំងស្រុង និងពិបាកធ្វើដំណើរណាស់។ ពិសេស ដើម្បីជួយសម្រួលការធ្វើ​ដំណើរជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងបង្កភាពងាយស្រួល កាត់បន្ថយ​ពេល​វេលាផងនោះពិសេសដើម្បីចូលរួមអបអរសារទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ។

115 Shares