លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរីវិមានសំណាង បានបង្ហើបឱ្យដឹងថា ការណ៍ដែលធ្វើឱ្យលោកស្រី និងស្វាមី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ហ៊ានអភិវឌ្ឍគម្រោងបុរីលំដាប់អភិជន «បុរីវិមានសំណាង» គឺដោយសារតែចំណង់ចំណូលចិត្ត ការសិក្សាពីទស្សនវិស័យ និងផែនការអភិវឌ្ឍន៍ ព្រមទាំងបានសិក្សាពីតម្រូវការរបស់អតិថិជនជាច្រើននាក់ នាពេលកន្លងមក។

កត្តាខាងលើនេះ បានធ្វើឱ្យលោកជំទាវ និងស្វាមី បានចាប់ផ្តើមអភិវឌ្ឍបុរីវិមានសំណាង ដែលជាបុរីផ្តោតលើអ្នកមានជីវភាពធូរធារឬអ្នកមាន កាលពីចុងឆ្នាំ២០២១។ ជាពិសេស ដោយសារលោកជំទាវ និងស្វាមី បានធ្វើការក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ រយៈពេលយូរឆ្នាំមកហើយ បានធ្វើឲ្យលោកជំទាវសិក្សា និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជន ថាពួកគេត្រូវការផ្ទះប្រភេទណា និងមានរសនិយមបែបណាក្នុងការរស់នៅ។
លោកជំទាវឧកញ៉ា បានបញ្ជាក់បន្ថែមថា៖ “ឆ្លើយតបនឹងចំណង់ចំណូលចិត្ត និងស្គាល់ពីរសនិយមអតិថិជននេះ ទើបខ្ញុំវិនិយោគបុរីវិមានសំណាងឡើង ដោយផ្តោតលើអ្នកមានជីវភាពខ្ពស់។ នៅកម្ពុជាចំនួនអ្នកមានទ្រព្យច្រើនបានកើនឡើងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើនសេដ្ឋកិច្ច និងការដឹកនាំប្រទេសបានល្អពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា”។

“ខ្ញុំមិនធ្លាប់បានរៀនសូត្រផ្នែកស្ថាបត្យកម្មនោះទេ ប៉ុន្តែការសិក្សានិងស្វែងយល់បានធ្វើឲ្យខ្ញុំអាចចូលរួមជាគំនិត ជាមួយស្ថាបត្យករគូរប្លង់បុរីវិមានសំណាង ដើម្បីទទួលបានរចនាបទផ្ទះមួយ ដែលមានភាពទាក់ទាញនិងក្លាសិក”។ លោកជំទាវ បានបន្ត។
លោកជំទាវឧកញ៉ា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា លំនៅដ្ឋាននីមួយៗនៃបុរីវិមានសំណាង បានសាងសង់ឡើងចំណាយប្រាក់ច្រើនលើសពីបុរីនិងម៉ូតវីឡាផ្សេងៗប្រមាណ៣០ភាគរយ ដោយសារម៉ូតរបស់បុរីនេះមានភាពរស់រវើក ផ្ទះនីមួយៗសាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អួចធំៗដែលផ្តល់បរិយាកាសរស់នៅប្រកបដោយផាសុខភាព ពិសេសធ្វើឲ្យខ្យល់ និងពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដែលអាចជួយសន្សំសំចៃអគ្គិសនី និងសម្របបាននឹងលក្ខខ័ណ្ឌនៃការប្រែប្រួលអាកាសធាតុបានយ៉ាងប្រសើរ។

សូមបញ្ជាក់ផងដែរថា បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕
