ទំនុក​ចិត្ត​១០០%! ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា បង្ហាញ​ពី​ក្រុម​ជំនាញ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ​ ​ស្រប​តាម​ស្តង់​ដា​ជប៉ុន

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
711 Shares

ក្រុម​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ម្ហូបអាហារ​របស់​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​ត្រូវ​បាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ប្រមូល​ផ្ដុំ​គុណភាព​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ជប៉ុន និង​បណ្ដុះបណ្ដាល​បច្ចេកទេស​លក្ខណៈ​ស្តង់​ដារ​ ពី​​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា(JICA) ទទួល​ស្គាល់​ដោយ​ក្រសួងកសិកម្ម ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​គ្រប់​គ្រង​ផ្សា។

ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា កសិផលជាតិ គិតសុខភាពជាចម្បង

ដើម្បីចូលរួមចំណែកជួយជ្រុំជ្រែងកសិករ និងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលផ្សារកសិផល ឡេង ណាវ៉ាត្រា បានប្រមូលទិញកសិផលពីកសិករដែលបច្ចុប្បន្នបានចងក្រងនិងប្រមូលទិញជាមួយកសិករសរុប 18ខេត្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក👉កសិផលទាំងអស់ត្រូវបាន #តាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះ#រហូតដល់កន្លែងវេចខ្ចប់ ។👉 កសិករទាំងអស់ត្រូវបានចុះកិច្ចសន្យានិងកុងត្រាស្របតាមគោលការណ៍ដាំដុះតាមគោលការណ៍ធម្មជាតិ ។ 👉ផ្សារកសិផល ឡេង ណាវ៉ាត្រា មានធនធានមនុស្សគ្រប់ជំនាញចុះពន្យល់និងណែនាំក្នុងការដាំដុះតាមគោលការណ៍ធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមី។👉ប្រសិនបើកសិករណាមួយមានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈប្រើប្រាស់សាធាតុគីមី #ត្រូវទទួលការផាកពិន័យជាទឹកប្រាក់ #បញ្ឈប់ការទទួលទិញរយៈពេល1ឆ្នាំ #មិនតែប៉ុណ្ណោះត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈជៀសវាងកសិកផ្សេងយកគំរូតាម 🙏🙏🙏រួមគ្នាអភិវឌ្ឈន៍កសិកម្មយើង 🇰🇭កសិផលជាតិ គិតសុខភាពជាចម្បង

Posted by ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា on Tuesday, March 3, 2020

តាម​ការ​លើក​ឡើង​ពី​អ្នក​គ្រប់​គ្រង​ផ្សារ វត្តមាន​”ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​” ដែល​ត្រៀម​​បើក​សម្ពោធ​​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​ចូលរួម​ចំណែក​ជួយ​ជ្រោមជ្រែង​កសិករ​​ និង​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​រាជរដ្ឋាភិបាល។

ផ្សារ​​របស់​លោក​ឧកញ៉ា​វ័យ​ក្មេង​កំពុង​មាន​ប្រជាប្រិយភាព​នេះ ក្រុមហ៊ុន​​បាន​ប្រមូល​ទិញ​កសិផល​ពី​កសិករ​ដែល​បច្ចុប្បន្ន​បាន​ចងក្រង​និង​ប្រមូល​ទិញ​ជា​មួយ​កសិករ​សរុប មាន​រហូត​ដល់​ទៅ​១៨​ខេត្ត​ឯណោះ សម្រាប់​យក​មក​​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

អ្វី​ដែល​ជា​ទំនុក​ចិត្ត​នោះ កសិផល​ទាំងអស់​ត្រូវ​បាន​​តាមដាន​ត្រួត​ពិនិត្យ​តាំង​ពី​កន្លែង​ដាំដុះ​​រហូត​ដល់​កន្លែង​វេច​ខ្ចប់ តែ​ម្ដង ក្នុង​នោះ​ដែរ​កសិករ​ទាំងអស់​ត្រូវ​បាន​ចុះ​កិច្ចសន្យា​និង​កុង​ត្រា​ស្រប​តាម​គោលការណ៍​ដាំដុះ​តាម​គោល​ការណ៍​ធម្មជាតិ ។

ដើម្បី​ជួយ​ដល់​កសិករ ក្រុមហ៊ុន បាន​បញ្ជូន ​ធនធាន​មនុស្ស​គ្រប់​ជំនាញ​ចុះ​ពន្យល់​និង​ណែនាំ​ក្នុង​ការ​ដាំដុះ​តាម​គោលការណ៍​ធម្មជាតិ​ដោយ​មិន​ប្រើប្រាស់​សារធាតុគីមី។

ជា​មួយ​នឹង​ការ​ប្រមូល​ទិញ​នេះ​ផង​ដែរ ប្រសិន​បើ​កសិករ​ណា​មួយ​មាន​គំនិត​បន្លំ​ល្មើស​នឹង​លក្ខន្តិកៈ​ប្រើប្រាស់​សារធាតុ​គីមី​ នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ ហើយ​បញ្ឈប់​ការ​ទទួល​ទិញ​ពី ក្រុមហ៊ុន​រយៈពេល​មួយ​ឆ្នាំ។

“ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​” ​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ជៀសវាង​កសិករ​ផ្សេង​យក​គំរូ​តាម។

តាម​ផែន​ការ​​ផ្សារ​ដែល​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ​នេះ ដែល​មហាជន​គាំទ្រ​ជា​ខ្លាំង ព្រោះ​វា​ចំណែក​​ធំ​មួយ​ជួយ​ដល់​​កសិករ​ខ្មែរ ឲ្យ​មាន​ទីផ្សារ​ គ្រោង​ដាក់​ដំណើរ​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០ ២០ ផ្សារ​មួយ​​នេះ ដែល​តាំង​​ផ្សារ​គឺ​កណ្ដាល​នៅ Olympia តែ​ម្ដង​ ហើយគ្រោង​និងពង្រីក​រហូត​ដល់​ទៅ​២៥០​សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហាន​ដំបូង គឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់​ទីកន្លែង ។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ តាម​​អន​ឡាញ ឬ​បញ្ជា​ទិញ​តាម​ទូរស័ព្ទ​ដៃ កម្មង់​តាម ទំនិញ​ដែល​​លោក​អ្នក​ត្រូវ​ការ ត្រឹម​តែ​២០​នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង៕

711 Shares