ឧកញ៉ា យ៉ន សេងហាន ទទួលបានសញ្ញាបត្របណ្ឌិត និងពានរង្វាន់ ពីប្រទេសថៃ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ​ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ​ផ្នែក​ពាណិជ្ជកម្មអន្តរជាតិ (Honorary Doctor Of International Business) និងពានរង្វាន់ភាពជាអ្នកដឹកនាំជោគជ័យនៅអាស៊ាន (Honorary Prestigious Asian Leadership Degree Morality Top Award) នៅបាងកក ប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ត្រឡប់​មក​ដល់​ព្រលានយន្តហោះ​​​​អន្តរជាតិ​ភ្នំពេញ នៃ​ទឹកដី​កម្ពុជា​វិញ ​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ​​លោកឧកញ៉ា ​​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប ​​ដែល​ថ្នាក់​ដឹកនាំ និង​ក្រុម​ការងារ​របស់​លោក ​​បាន​ទៅ​ទទួល​​អបអរសាទរ​យ៉ាង​ច្រើន​កុះករ ​​ដោយ​មាន​ទាំង​កម្រង​ផ្កា និង​ស្នាម​ញញឹម។

ឧកញ៉ា យ៉ន សេងហាន ​​បាន​​លើក​ឡើង​បន្ថែម​ថា៖ “ពិតជាអរគុណណាស់​ នូវទឹកចិត្ត​ ក្តីគោរពស្រលាញ់​ ដឹងគុណ​ របស់ថ្នាក់ដឹកនាំ និងសមាជិករបស់ក្រុមហ៊ុនទាំងអស់​ ដែលមកទទួលខ្ញុំដោយស្នាមញញឹម។ សូមជូនពរគ្រប់គ្នាជួបប្រទ:នូវពុទ្ឋពរទាំង៤ប្រការ គឺអាយុ​ វណ្ណ:​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។ ដោយក្តីគោរពស្រលាញ់​រាប់អានពីខ្ញុំ ឧកញ៉ាបណ្ឌិតយ៉នសេងហាន”។

សូមបញ្ជាក់ថា លោកឧកញ៉ា យ៉ន សេងហាន គឺជាអតីតអ្នកបួស និងជាគ្រូបង្រៀនផ្នែកព្រះវិន័យបិដកពុទ្ធសាសនា ហើយក៏ជាគ្រូបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យដល់យុវជនរាប់ពាន់នាក់ពេលកន្លងមក។ លោកឧកញ៉ា ត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ទ្រង់សព្វព្រះហឬទ័យត្រាស់បញ្ញត្តិតែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ ដែលមានគោរម្យ៍ងារ “ពហូហត្ថាចិន្តាសង្គហមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ផងដែរ៕