ឧកញ៉ា សឿ សុវណ្ណ និងភរិយា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីប្រទេសថៃ តែផ្នែកខុសគ្នា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សឿ សុវណ្ណ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប និង​ភរិយា​លោក​ជំទាវ ឆុង សុភី ​​​​បាន​ទទួល​សញ្ញាបត្រ​​​បណ្ឌិត​កិត្តិយស​ ​​ពី​ប្រទេស​ថៃ ​​កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ២០២២ ប៉ុន្តែ​ផ្នែក​ខុស​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​​​បង្ហាញ​ពី​អារម្មណ៍​រំភើប លើ​បណ្តាញ​សង្គម​ កាល​ពី​ម្សិល​មិញ​ថា៖ “អបអរសាទរ​និង​មាន​ក្តីរំភេីបរីករាយខ្លាំងណាស់ ដែលខ្ញុំបាទបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកពាណិជ្ជកម្មអន្តរជាតិ (Honorary Doctor of International Business) និងភរិយាទទួលបានសញ្ញាបត្រ​បណ្ឌិតកិត្តិយស​ផ្នែកទំនាក់ទំនងអន្តរជាតិ (Honorary Doctor of International Relations) ព្រមទាំងទទួលបាន​ពានរង្វាន់ភាពជាអ្នកដឹកនាំជោគជ័យនៅអាស៊ាន (Honorary Asean Leadership Achievement & Morality Top Award) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ”។

លោកឧកញ៉ា សឿ សុវណ្ណ និង​ភរិយា ​​​ជា​គ្រួសារ​អ្នក​ជំនួញ​ដ៏​វៃ​ឆ្លាត ​​ដែល​ជា​និច្ចកាល​ អ្នកទាំងពីរ​តែង​តែ​​ធ្វើ​ដំណើរ​ទស្សនៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​ឱកាស​​ថ្មី​បន្ថែម។ ជាក់ស្តែង ​​​​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២២ ​​អ្នកទាំងពីរ​ក៏​​ទើប​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនៈកិច្ច​នៅ​សហរដ្ឋអាមេរិក ជា​ច្រើន​សប្តាហ៍​ផង​ដែរ៕