ដឹងអត់ថា បុរី ចំណាន ថារី នៅផ្លូវ២០០៤ ជារបស់ឧកញ៉ារូបណា?

ជុំវិញ​ឧកញ៉ា

បុរី ចំណាន ថារី ជាបុរីមួយ​ទើបបង្កើតថ្មី និងកំពុង​តែ​ដំណើរ​ការ​សាងសង់​នៅ​លើ​ផ្លូវ​២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ​អ្នក​ដំណើរ​ជា​ច្រើន​ ដែល​ជិះ​កាត់​​ស្តុប​ណតប្រ៊ិដ ​​តែង​តែ​ឃើញ​ការិយាល័យ​លក់​របស់​បុរី​នេះ​ និង​តែង​​​មាន​ចម្ងល់​ថា តើ​ម្ចាស់​បុរី​នេះ​​ជា​នរណា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបនឹងចម្ងល់ខាងលើ តាមពិត​ បុរី ចំណាន ថារី ​គឺ​ជា​របស់​​ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅ ថារី។ លោក​ឧកញ៉ា អ៊ុល ចំណាន ​​គឺជា​​ប្រធាន​ក្រុមប្រឹក្សា និង​ជា​ស្ថាបនិក​គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ លោកឧកញ៉ា ​​​បាន​បង្កើត​គម្រោង​បុរី​នេះ​ឡើង ដោយ​ដាក់​បញ្ចូល​ឈ្មោះ​របស់​លោក និង​ភរិយា​តែ​ម្តង​គឺ «បុរី ចំណាន ថារី» ​​ហើយ​បុរី​នេះ ​​បាន​បើក​ការដ្ឋាន​សាងសង់ ​​កាល​ពី​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ២០២២។ លោក អ៊ុល ចំណាន ​​ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់បង្កាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមជម្រាបជូន​ថា ​​បុរី ចំណាន ថារី មាន​ទីតាំង​បែរ​មុខ​ទៅ​ផ្លូវ​២០០៤ កែង​ផ្លូវ​ណតប្រ៊ិដ និង​ផ្លូវ​ដួងងៀប ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ដែលជាទីតាំង​ពោរពេញ​​ដោយ​ចរន្តសេដ្ឋកិច្ច មមាញឹក និង​កំពុង​មាន​សក្តានុពល​ខ្លាំង។ បុរី ចំណាន ថារី ​​បាន​​ចាប់​ផ្តើម​បើក​លក់​ជា​បណ្តើរៗ​ តាំង​ពី​ខែ​កក្កដា ឆ្នាំ២០២២ ​​ដោយ​ក្នុង​នោះ​មាន​ជា​លក្ខណៈ​​ ផ្ទះ​អាជីវកម្ម, វីឡា Twin និង​វីឡា King ​ផង​ដែរ៕