កម្ពុជា ទទួលការផាកពិន័យពីជនបរទេសធ្វើការខុសច្បាប់ បានជាង ២ពាន់លាន​រៀល​ ​រយៈពេល ១០ខែ

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា ចេញផ្សាយ​នៅថ្ងៃទី២២ ខែតុលា បានបញ្ជាក់ថា ចាប់តាំងពីខែមករាដល់ខែតុលា ឆ្នាំ២០២២នេះ ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស​របស់សមត្ថកិច្ចកម្ពុជានៅទូទាំងប្រទេស ទៅលើជនបរទេសចំនួន​ជាង ៣ម៉ឺន៨ពាន់នាក់ (៣០.៨៣៤នាក់)  បាន​រកឃើញជនបរទេស​​​ចំនួន ​២.៤១៦នាក់ ដែល​មកធ្វើការងារ​ខុសច្បាប់ គ្មានបណ្ណការងារនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍បង្ហាញថា ជនបរទេសទាំងជាង ២០០០នាក់នោះ ​​បានទទួលការផាកពិន័យជាទឹកប្រាក់​សរុបចំនួនជាង ២ពាន់លាន​រៀល​ ​(១​.២០៨លាន​រៀល) ដែលប្រតិបត្តិការ​ខាងលើនេះធ្វើឡើង ដោយមានកិច្ចសហការជាមួយក្រសួងការងារ។

ក្រសួងមហាផ្ទៃ និងក្រសួងការងារ​ នៅថ្ងៃទី២២តុលា ក៏បានចេញសេចក្តី​ប្រកាសព័ត៌មានរួមគ្នាដោយ​អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់​ ឱ្យ​ចូលរួមគាំទ្រក្រុមការងារអន្តរក្រសួង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តាមរយៈប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រតិបត្តិការ​ចុះត្រួតពិនិត្យបណ្ណការងារខុសច្បាប់​ និង​ប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់នានា៕