ក្រុមហ៊ុន លីលី ទទួលបានពានរង្វាន់ឯកក្នុងអាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ ដំណាងកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកស្រីឧកញ៉ា កែវ មុំ ទទួលបានពានរង្វាន់ឯកតំណាងឲ្យប្រទេសកម្ពុជា ក្នុងអាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ IB (Inclusive business) ក្នុងចំណោមចំនួន ១០ មកពីបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ដែលធ្វើឡើងក្រោមវត្តមាន លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៏ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ពានរង្វាន់ឯកដំណាងឲ្យប្រទេសកម្ពុជានាពេលនេះរបស់អ្នកស្រីឧកញ៉ា កែវ មុំ ក្នុងនាមជាពាណិជ្ជករខ្មែរ ជាម្ចាស់ក្រុមហ៊ុន ផលិតនំស្រួយលីលី ដែលអនុវត្តបានល្អនូវការប្រកាន់ខ្ជាប់នូវគោលគំនិតអាជីវកម្មបរិយាប័ន្ននិងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមលើក្រុមប្រជាពលរដ្ធ នៅផ្ទៃបាតនៃជើងពីរ៉ាមីត (Base of the Pyramid – BoP)។

សូមជម្រាបជូនថា អាជីវកម្មបរិយាប័ន្ន គឺជាក្រុមហ៊ុនធ្វើអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច អាចរកប្រាក់ចំណូល ដែល មាននវានុវត្តន៍ និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាបនៅផ្ទៃបាតនៃជើងពីរ៉ាមីត។

គួរបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ក្តោបបានចំណែកទីផ្សារ ក្នុងស្រុកប្រមាណ ៣៥ភាគរយ ពោលគឺគិតទាំងការប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល និងក្នុង ស្រុក​ទាំងមូលផងដែរ ហើយនំស្រួយលីលីក៏បាននិងកំពុងចរាចរ នៅលើទីផ្សារមួយចំនួន នៅក្នុង​ប្រទេសជាសមាជិកអាស៊ានដូចជាប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាមជាដើម ព្រមទាំង​នៅ​ទីផ្សារប៉ែកខាងសហរដ្ឋអាមេរិក កាណាដា និងកូរ៉េផងដែរ៕