លោក ស៊ុន ចាន់ថុល បង្ហើបពេលវេលាបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត តម្លៃជាង ២ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែតុលានេះ នៅវិមានសន្តិភាព ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ​​ការ​បើក​ការដ្ឋានសាងសង់​ផ្លូវ​ល្បឿនលឿន​ពីភ្នំពេញ​ទៅ​បាវិត គ្រោងនឹងនាខែ៦ ឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា លោកបញ្ជាក់ថា ​ក្រសួង​សាធារណការកំពុង​ដុតដៃ​ដុត​ជើងដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​សម្បទាន​ក្រុមហ៊ុន​សាងសង់​​បើកការដ្ឋាន​សាងសង់​នៅ​ឆ្នាំ ២០២៣។

គ្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងទី២ ដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងផងដែរ។

គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ ហើយ​នឹង​មាន​ប្រវែង​សរុប ១៣៥​គីឡូម៉ែត្រ កាត់​តាម​ខេត្ត​កណ្តាល ព្រៃវែង និង​ស្វាយរៀង មុន​នឹង​ទៅ​ដល់​ច្រក​ទ្វារ​ព្រំដែន​បាវិត ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕