សង្វេគ​​ណាស់ កូនស្រីជនរងគ្រោះ អោប​បំណែក​សព ម្ដាយ​ក្នុង​កេសស្នោរ ស្រែកយំឡើង​ខ្សោះ​ខ្លួន

ទាន់​ហេតុការណ៍
50 Shares

រន្ធត់ណាស់ ក្តុកក្តួលណាស់ក្មួយស្រី នេះជារូបភាព និងវិដេអូ កូនស្រីជនរងគ្រោះ អោបបំណែកសពម្តាយស្រែកយំស្ទើរខ្សោះ ដែលលោក K01 ធ្វើការសំភាសន៍ និងបានថតសកម្មភាពកូនស្រីជនរងគ្រោះយំអោបបំណែកសពម្តាយនៅក្នុងកេសស្នោរគួរឲ្យសង្វេគ។




គ្រប់​គ្នា​​ដែល​បាន​ឃើញ​ទិដ្ឋភាព​ទាំង​នេះ ពិត​ជា​អាណិត​ជនរងគ្រោះចំពោះករណីឃាតកម្មដ៏​ឃោ​ឃៅ​នេះ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មូលហេតុនៃការសម្លាប់នេះ ដោយសារតែជនរងគ្រោះបានទារលុយជំពាក់ចំនួន ៧០០$ ហើយជនសង្ស័យ សុំសងត្រឹម 350$ តែជនរងគ្រោះមិនព្រម ហើយគំរាមឲ្យអ្នកចងការផ្សេងៗទៀតឲ្យស្គាល់ផ្ទះជនសង្ស័យ ទើបជនសង្ស័យឃើញជនរងគ្រោះចូលបន្ទប់ទឹកក៏ច្របាច់ក សម្លាប់តែម្តង បន្ទាប់មកទៀតជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។

ថ្ងៃបន្ទាប់ជនសង្ស័យបានដាក់ថ្នាំងងុយដេកឲ្យប្តី ដេកលក់ រួចធ្វើសកម្មភាព កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។


ជនសង្ស័យបាននិយាយអួតថាខ្លួនឯងឆ្លាត ត្រង់ថា បន្ថយម៉ាស៊ីនកក ហើយកាប់ដៃជើង ជនរងគ្រោះបានងាយ មិនមានឈាម ហើយខ្លួនថា ពេលកកទៅកាប់សាច់មនុស្សដូចសាច់ជ្រូក និងសាច់ស្ទេកចឹង ហើយឃាតក ដឹងថា កន្លែងណាស្រួលកាប់ កន្លែងណាសាច់ខ្ចី ចំណែក​ក្បាលកាត់យកទៅបោះនៅទន្លេ ហើយឆ្ងល់ថា ម៉េចបានគេអត់ឃើញ ឃើញតែជើង និង​ដៃ​ឡើង។









50 Shares