ប្រមុខរដ្ឋាភិ​​​បាល សុំអោយអា​ជី​វ​ក​រ ទាំងឡាយ​សូម​កុំតម្លើងថ្លៃលក់​ទំនិ​ញ​នានា​នៅ​លើ​ទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច
0 Shares

ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំអោយ​អាជីវករ​ទាំងឡាយ សូមកុំតម្លើងថ្លៃលក់ទំនិញនានានៅលើទីផ្សារ ខណៈកម្ពុជាកំពុង​មានពល​រដ្ឋម្នាក់​កើតជម្ងឺកូវីដ១៩។

ការលើកឡើងពីប្រមុខរដ្ឋាភិបាលនៅពេលនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង កាល​ពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ។

ក្រៅពីសុំអោយអាជីវករទាំងឡាយ កុំតម្លើងថ្លៃលក់ទំនិញនានានៅ​លើទីផ្សារ​ហើយ​នោះ សម្តេចតេជោក៏បានជំរុញអោយប្រជាពលរដ្ឋកម្ពុជា​យើងប្រើប្រាស់​ក្រមារជំនួស​ម៉ាស់ ក្នុងការបង្ការការពារជម្ងឺកូវីដ១៩។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានសូមអោយប្រជាពលរដ្ឋត្រូវតែមានការប្រុង​ប្រយ័ត្នការ​ពារខ្លួន ជាពិសេសកុមារតូចៗ ដែលពិបាកក្នុងការការពារខ្លួន។ សម្តេចតេ​ជោបាន​អំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានជំនឿជឿជាក់លើខ្លួនឯង មិនត្រូវ​មាន​ការភ័យខ្លាចហួសហេតុនោះទេ៕ អត្ថបទ៖ សិរីការ

0 Shares