ណែនាំឱ្យស្គាល់ភរិយារបស់រដ្ឋមន្ត្រីក្រសួងពីរ ដែលមានគោរមងារជា «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ក្នុងចំណោមរដ្ឋមន្ត្រីដឹកនាំក្រសួងនានា ក្នុង​ប្រទេសកម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ ​​មាន​រដ្ឋមន្ត្រី​មួយ​ចំនួន មាន​ភរិយា​ ដែល​មាន​​គោរមងារ​ជា «ឧកញ៉ា»។ ចង់ដឹងថា មាន​ឥស្សរជន​រូប​ណា​ខ្លះ ថ្ងៃ​នេះ​ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​ ២​រូប ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. លោកជំទាវ ថាយ វ៉ា គង់ សំអុល | ភរិយារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង

លោកជំទាវ ថាយ វ៉ា ជាឧត្តមភរិយា​របស់​សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

លោកជំទាវ ​​ត្រូវ​បាន​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ​​​​​ផ្តល់​គោរមងារ​ពិសេស​មួយ​​ជា «ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល» ​​កាលពី​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ២០២០។ លោកជំទាវ ថាយ វ៉ា ក៏​​បាន​ទទួល​គ្រឿង​ឥស្សរិយយស «ជាតូបការ» ​​​មេដាយ​ខ្ពស់​បំផុត​របស់​កម្ពុជា ផង​ដែរ កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ២០១៣ ដោយ​សារ​​​លោក​ជំទាវ មាន​គុណ​បំណាច់​យ៉ាង​ធំធេង និង​មាន​ស្នាដៃ​ល្អ ក្នុង​ការ​ចូល​រួម​ចំណែក​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

២. លោកជំទាវ​ ទេព បុប្ផា ប្រសិទ្ធ | ភរិយារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកជំទាវ ទេព បុប្ផា ជាឧត្តមភរិយា​របស់​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

លោកជំទាវ ទេព បុប្ផា ប្រសិទ្ធ ជា​អ្នកជំនួញនៅពីក្រោយក្រុមហ៊ុន និងគម្រោងវិនិយោគធំៗមួយចំនួន ប៉ុន្តែអាជីវកម្មទាំងនោះលោកស្រីមិនដែលបង្ហាញឡើយ។ លោក​ជំទាវ ​​ត្រូវ​បាន​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​ជា «ឧកញ៉ា» ​​​កាល​ពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ២០១៣ បន្ទាប់ពី​លោក​ជំទាវ ​​ទើប​ទទួល​បាន​គ្រឿង​ឥស្សរិយយស «ជាតូបការ» មេដាយ​ខ្ពស់​បំផុត​របស់​កម្ពុជា ​កាលពី​​ថ្ងៃទី​២៥ ខែ​ឧសភា ​ក្នុង​ឆ្នាំ២០១៣ ដូចគ្នា៕ ​​