ដឹងអត់ថា សណ្ឋាគារ Great Duke នៅជិតផ្សារដើមគរ ជារបស់ឧកញ៉ារូបណា?

ជុំវិញ​ឧកញ៉ា

សណ្ឋាគារ Great Duke ជាសណ្ឋាគារ​លំដាប់​ផ្កាយ៥ មានទីតាំង​នៅ​​មហាវិថី​ម៉ៅសេទុង ​​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ សណ្ឋាគារ ដែលនៅជិត​ផ្សារ​ដើមគរ​មួយ​នេះ ​​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ថៃ ប៊ុនរ៉ុង ដែល​មាន​ឧកញ៉ា ​​ខូវ សម្បត្តិ ជា​អគ្គនាយក​ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​ឧកញ៉ា ​​ខូវ សម្បត្តិ ជា​អគ្គនាយក​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង (ឆ្វេងដៃ)

កាល​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ ខ្លាំង​នៅ​ចុង​ឆ្នាំ​២០១៩ ​​លោក​ឧកញ៉ា ខូវ​ សម្បត្តិ ​​បាន​ផ្តល់​ទីតាំង​សណ្ឋាគារ​​នេះ ​ដើម្បី​ប្រើប្រាស់​ជា​ទីកន្លែង​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូវីដ-១៩ ផងដែរ។ យ៉ាងណាមិញ ​​នៅ​​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ ​​ក៏​បាន​ចេញ​លិខិត​ថ្លែង​អំណុរគុណ​ជូន​ចំពោះ​លោក​ឧកញ៉ា ខូវ សម្បត្តិ ​​ដែល​បាន​ផ្តល់​ទីតាំង​សណ្ឋាគារ Great Duke នេះ ជូន​ក្រសួង​សុខាភិបាល និង​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ប្រើប្រាស់​ជួយ​អ្នក​ឆ្លង​កូវីដ-១៩។

សណ្ឋាគារ Great Duke ​​ពី​មុន​ឈ្មោះ​ថា​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ (InterContinental Hotel) ​​​ជា​សណ្ឋាគារ​លំដាប់​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បើក​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩៦។ យ៉ាងណាក្តី ​​នៅ​ដើម​ឆ្នាំ​២០១៨ ​​សណ្ឋាគារ​​មួយ​នេះ បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ​​ហើយ​ម្ចាស់​សណ្ឋាគារ​ចាស់ ក៏​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និង​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ «សណ្ឋាគារ Great Duke» តាំង​ពី​ពេល​នោះ​មក។

សូមជម្រាបជូនថា ​​សណ្ឋាគារ Great Duke ​​មាន​ ៣៤៦​បន្ទប់ ដែល​មាន​តម្លៃ​​ចាប់ពី ៣៥០​ដុល្លារ ដល់​ ៤០០០​ដុល្លារ​ក្នុង​មួយ​យប់ ​ទៅ​តាម​បន្ទប់​ជា​ច្រើន​ជម្រើស​សម្បូរ​បែប។ សណ្ឋាគារ​មួយ​នេះ ​​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​រាជធានី​ ជា​កត្តា​អំណោយ​ផល​បំផុត ​ដោយ​មាន​​ចម្ងាយ​ ៣,៦​គ.ម ពី​វត្ត​ភ្នំ, ២.៨គ.ម ពី​វិមាន​ឯករាជ្យ និង​​​ចម្ងាយ​ត្រឹម ៦,៣​គ.ម ពី​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ៕