នេន ទុំ ជួប​គ្រោះ​ថ្នាក់​រថយន្ត​ដ៏​រន្ធត់​មួយ​យប់មិញ

កម្សាន្ត
54 Shares

តាម​ព័ត៌មាន​ពី​មិត្ត​សិល្បៈ​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​រ៉េប នេន ទុំ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កាល​ពី​យប់​ថ្ងៃ​ទី១១ ខែ មិនា ឆ្នាំ ២០២០ ក្នុង​ពេល​លោក​បើក​ឡាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី វីជេ ដាដា ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​លោក។

ផ្អែក តាម​​លើ វីជេ ដាដា បាន​សរសេរ​​លើ​​គណនីយ Facebook ផ្ទាល់​ខ្លួន​លោក ថា សំឡាញ់​របស់​លោក បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បើក​រថយន្ត​ម៉ាក​ឡិច​ស៊ីស​របស់​លោក​បុក​ជាមួយ​នឹង​ក្របី នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ គ្រា​ដែល​តារា​ចម្រៀង នេទុំ នឹង​​ក្រុម​ការងារ ធ្វើ​ដំណើរ​ទៅ កំពង់​សោម ដើម្បី​ថត​MV។

តាម​ការ​​ស្រង់​​សំដី របស់​សារព័ត៌មាន​​ក្នុង​ស្រុក​មួយ​ដែល​បាន​សម្ភាសន៍ វីជេ ដាដា នោះ តារា​ចម្រៀង​រ៉េប នេនទុំ បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៨ យប់ ក្នុង​គោល​បំណង​ទៅ​ថត​MV ជា​មួយ​ក្រុម​ការងារ ៣​ទៅ​៤​នាក់​ផ្សេង​ទៀត ហើយ​នៅ​ម៉ោង​ប្រហែល​ជាង​១រំលង អាធ្រាត្រ ពេល​ធ្វើ​ដំណើរ​​​ហួស យាយ​ម៉ៅ​បន្តិច ក៏​បាន​​ជួប​គ្រោះ​ថ្នាក់​តែ​ម្ដង ដោយ​រថយន្ត​របស់​លោក បុក​ជា​មួយ​ក្រមី​១​ក្បាល បណ្ដាល​ឲ្យ​​ក្របី​នោះ​ស្លាប់​ភ្លាមៗ​នេះ​កន្លែង​កើត​​ហេតុ ចំណែក​រថយន្ត​បាន​រង​ការ​ខួច​ខាត ខ្ទេច​​ផ្នែក​ខាង​មុខ រីឯ​មនុស្ស​ក្នុង​រថយន្ត​រង​របួស ធ្ងន់​នឹង​ស្រាល ប៉ុន្តែ​​មិន​បណ្ដាល គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។

វីជេ ដាដា ថា ពេល​នោះ នេទុំ បាន​បបួល​ខ្លួន​​ទៅ​ជា​មួយ​ដែរ​ប៉ុន្តែ ដោយសារតែ​លោក​ជាប់​ការងារ​ច្រើន​នៅ​ភ្នំពេញ ទៅ​ខ្លួន បដិសេធន៍​។

ក្រោយ​ពី​កើត​ហេតុ នេទុំ​នឹង​​ក្រុម​ការងារ​លោក ត្រូវ​បាន​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្បែរ​នោះ ចំណែក​រថយន្ត ត្រូវ​បាន​ឡាន​ស្ទូច​មក​ភ្នំពេញ។ នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត អំពី​គ្រោះ​ថ្នាក់​នេះ និង​ថា ពេល​នេះ នេន ទុំ សុខ​ទុក្ខ​យ៉ាង​ណា​មិន​ទាន់​ដឹង​ឡើយ ដោយ​ទាំង​សាមី​ខ្លួន នេន ទុំ មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ៕

នេន ទុំ ជួប​គ្រោះ​ថ្នាក់​រថយន្ត​ដ៏​រន្ធត់​មួយ​យប់មិញ
54 Shares