ឧកញ៉ា ម៉ុង ឬទ្ធី​ ​ជំរុញ​ការ​ចិ​ញ្ចឹម​ជ្រូ​ក​​​នៅកម្ពុជា ឲ្យបាន​កាន់តែ​ច្រើ​ន សម្រាប់​បំ​ពេញត​ម្រូវការ​ទី​ផ្សារ

ជុំវិញ​ឧកញ៉ា
114 Shares

លោក ឧកញ៉ា ម៉ុង ឬទ្ធី សហប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បង្ហាញជំហរគាំ​ទ្រក្រសួងកសិកម្ម លើការជម្រុញការចិញ្ចឹមជ្រូកឲ្យបានកាន់តែច្រើន សម្រាប់​បំពេញ​តម្រូវការទីផ្សារ អោយបានគ្រប់គ្រាន់។

ការលើកឡើងពីសំណាក់លោកឧកញ៉ា ម៉ុង ឬទ្ធី សហប្រធានសមាគមអ្នកចិញ្ចឹម​សត្វកម្ពុជានៅ​ពេលនេះ ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។

លោក ឧកញ៉ា ម៉ុងឬទ្ធី បានឲ្យដឹងតាមទំព័រហ្វេសប៊ុករបស់ការរបស់លោក ឧកញ៉ាថា ក្រោយបាន ពិភាក្សាគ្នារួចមកឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រពេញទំហឹងលើសំណើរ​របស់ក្រុមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើការជំរុញការចិញ្ចឹមជ្រូកអោយ​បានកាន់តែ​ច្រើន សម្រាប់បំពេញតម្រូវការទីផ្សារ អោយបានគ្រប់គ្រាន់  ដើម្បីឈានទៅកាត់បន្ថយ ការនាំចូលជ្រូកមកពីប្រទេសជិតខាង។

ក្នុងនោះដែរ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានបង្ហាញការគាំទ្រ ចំពោះចំណាត់ការ​របស់អគ្គនាយកដ្ធានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រសួងកសិកម្ម ក្នុងការកាត់​បន្ថយការនាំចូលសត្វ ពិសេសគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ធាភិបាល សម្ដេច ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអោយ​កាត់បន្ថយ​ការនាំចូលបន្លែ សាច់សត្វ និងសត្វរស់ ដើម្បីលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុក ឈានទៅដល់ការនាំចេញ៕ អត្ថបទ៖ សិរីការ

ឧកញ៉ា ម៉ុង ឬទ្ធី​ ​ជំរុញ​ការ​ចិ​ញ្ចឹម​ជ្រូ​ក​​​នៅកម្ពុជា ឲ្យបាន​កាន់តែ​ច្រើ​ន សម្រាប់​បំ​ពេញត​ម្រូវការ​ទី​ផ្សារ
114 Shares