ផលិតកម្ម​ថ្មី​មួយ ក្រុង​ពាលីថតខ្សែភាពយន្ត “កំពូលលោកប្ដី” ត្រៀម​វាយ​លុក​ទីផ្សារ​ឆ្នាំ២០២០

កម្សាន្ត

ផលិតកម្ម​ថ្មី​មួយ​ឈ្មោះ​ថា “ផលិតកម្ម​ BN” បានធ្វើពិធីក្រុងពាលីថតខ្សែភាពយន្ត N Love Series “កំពូលលោកប្ដី” ដើម្បី​ចូល​រួម​ចំណែក​លើ វិស័យ​ភាពយន្ត ក្នុង​ឆ្នាំ​២០២០​នេះ ពិធី​ក្រុង​ពាលី បាន​ធ្វើ​នៅ​​​ស្នាក់​ការ​ផលិតកម្ម​តែ​ម្ដង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ក្រោម​វត្ត​មាន​តារា​សម្ដែងប្រុសស្រីល្បីឈ្មោះចូលរួមយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីក្រុងពាលីរឿងខាងលើនេះដែរលោក ផុន សេម ជាចាងហ្វាងផលិតកម្មបានឲ្យដឹងថា ខ្សែភាពយន្ត N Love Series “កំពូលលោកប្ដី” ជាប្រភេទរឿង បែបមនោសញ្ចេតនាស្នេហាអូនបង បែបកំប្លែងលាយលំជាមួយឈុតវាយតប់ទាស់យ៉ាងជក់ចិត្ត និងការអប់រំជាច្រើន ធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។

ភាពយន្ត​មួយ​នេះ នឹង​ចេញ​ថត​បន្ទាប់​ពី​ថ្ងៃ​ក្រុង​ពាលី​រួច ដោយ​ប្រើ​​រយៈ​ពេល​នៃ​​ការ​២ខែ ដែល​ទីតាំង​នៃ​ការ​ថត មាននៅរាជធានីភ្នំពេញ និង បណ្ដាខេត្តមួយចំនួនដូចជាកោះកុងជាដើម។ ការ​ចំណាយ​នៃ​ការ​ផលិត​ភាពយន្ត​មួយ​នេះ គ្រោង​ចំណាយ​រហូត​ដល់​​ខ្ទង់​៥​ម៉ឺន​ដុល្លារ។

លោក ផុន សេម ដែល​ជាចាងហ្វាងផលិតកម្ម បាន​លើក​ឡើង​ទៀត​ថា ​បន្ទាប់​ពី​រឿងនេះ​ទៅផលិតកម្ម BN មាន​ផែន​ការ​ផលិត​រឿងថ្មីត្រៀមថតបន្តផងដែរ។

សូម​បញ្ញាក់​ផង​ដែរ​ថា ភាពយន្ត​ខ្នាត​ធំ N Love Series “កំពូលលោកប្ដី” ចូលរួមសម្ដែងដោយ៖ កញ្ញា ចាន់ ស្រី ម៉ី កញ្ញា សូ សីតា លោក លឹមម៉េងគ័ង កញ្ញា អាហ្វុង លោក រ៉េត សុវណ្ណពន្លឺ នឹង ចាងហ្វាងផលិតកម្ម លោក ផុន សេម ។