ប្រទេស៥​​កំពុ​​ង​​ផ្ទុះកូ​វីដ​១៩​ មិន​អ​នុ​​ញ្ញា​ត​ឲ្យចូលកម្ពុជា លើកលែង​តែ​ចិន

ទាន់​ហេតុការណ៍
285 Shares

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស មិនអនុញ្ញាតឲ្យជនបរទេស មកពី​ប្រទេ​សអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា ដើម្បីទ​ប់ស្កាត់ការរីករាលដាល និងឆ្លងជំងឺកូវីដ១៩។

បម្រាមនេះ មានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មានរបស់ក្រសួង​សុខាភិបាលនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០។ ក្នុង​នៅក្នុងចំណោម​ការដាក់បម្រាម​ប្រទេសទាំង៥ មិនឲ្យចូលកម្ពុជា ពុំមានប្រទេសចិននោះទេ ខណៈដែលចិន ជាប្រ​ទេសដែលមានវីរុសកូវីដ១៩មុនដំបូងគេ។

យោងតាមរបាយការណ៍អំពីស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការ​សុខភាព​ពិភពលោក ចុះថ្ងៃទី ១២ ខែមីនា បានបង្ហាញថា នៅលើពិភពលោក មានប្រទេសចំនួន ១១៩ហើយ ដែលមានការរាតត្បាតវីរុសកូវីដ១៩។

ចំណែកនៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ៕



285 Shares