កម្ពុជា ចិន ​បើកយុទ្ធនា​គ​មាស​ឆ្នាំ ២០២០ រួម​គ្នាប្រ​ឆាំង​ភេរ​វកម្ម និងការងា​រម​នុស្សធម៌

សង្គម​និង​សេដ្ឋកិច្ច

សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។ សមយុទ្ធនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីលាន​បាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធនាគមាសឆ្នាំ២០២០ រួមគ្នាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំង​ភេរវកម្ម និងការងារមនុស្សធម៌» ដែលមានទីតាំងស្ថិតនៅទី​លានបាញ់គ្រាប់ពិត​តេជោ​សែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុក​ជុំគិរី ខេត្តកំពត។

ប្រធានក្រុមការងារដឹកនាំធ្វើសមយុទ្ធប្រទេសទាំងពីរ បានឱ្យដឹងថា សមយុទ្ធឆ្នាំនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមាន​ការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយ​អាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះរថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិ ឧបករណ៍​សម្រាប់​ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍​សម្រាប់បន្សាបសារ​ធាតុគីមី​ជាច្រើនទៀត។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេ​បញ្ជាការនៃ​កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលកងយោ​ធពលខេ​មរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនី​មួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការ​ធ្វើឱ្យប្រសើរឡើងក្នុងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពកងទ័ពប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់យោ​ធិនគ្រប់រូបនៃកង​យោធពលខេមរភូមិន្ទ ត្រូវគោរពប្រតិបត្តិឱ្យបាន​ម៉ឹងម៉ាត់នូវបទវិន័យ​ទូទៅរបស់កង​យោធពលខេមរភូមិន្ទ ក្នុងនោះត្រូវរួមសហការ​ឱ្យមានភាពស្និទ្ធស្នាល​ជាមួយ​កងទ័ពភាគីចិន ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវបង្កើតនូវបរិយាកាសរីករាយ កាន់តែស៊ីជ​ម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត​ សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ និងជានាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ឲ្យដឹងថា សមយុទ្ធនាគមាសឆ្នាំនេះ មានពី​រវិញ្ញាសារ២វិញ្ញាសា គឺទី១ របៀបដឹកនាំបញ្ជានៅទីបញ្ជាការ ការរៀបចំនៅទីបញ្ជាការ និងលំដាប់​លំដោយការងារសេនាធិការនៅក្នុងទីបញ្ជាការ និងទី២ការ​វឹកហាត់​នៅលើទីលាន។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអ​នុវត្តន៍កិច្ចព្រមព្រៀង​របស់ថ្នាក់ដឹក​នាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជ​ម្រៅថែមទៀតនៃ​កិច្ចសហប្រតិ​បត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាព​នៃប្រទេសទាំង​ពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។

ខណៈដែលកម្ពុជា កំពុងផ្ទុះការឆ្លងជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​ប្រទេសកម្ពុជា បានអះអាងថា ចិននឹងបន្ដជួយដល់កម្ពុជា ក្នុងប្រតិ​បត្តិការ​ការពារ ទប់ស្កាត់​វីរុសកូវីដ១៩ ដែលកន្លងទៅចិន ក៏បានផ្ដល់​សម្ភារឧប​ករណ៍មួយ​ចំនួនដល់កម្ពុជា ដើម្បីការ​ពារនូវវីរុសដ៏កាចសាហាវមួយនេះផងដែរ៕