ក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ កម្ពុជា និងនូវែលសេឡង់ បានឯកភាពគ្នាជំរុញវិស័យអប់រំ ពាណិជ្ជកម្ម និងវិនិយោគ។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី នូវេសហ្សេឡង់ ក្នុងពេលដែលលោកស្រីអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

នៅក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មដែលមានស្រាប់ និងរកសក្ដានុពលដែលមានទៀតដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិនិយោគ វិស័យតភ្ជាប់ ក៏ដូចជាវិស័យកសិកម្ម ដែលអ្នកវិនិយោគ នូវែលហ្សេឡង់ អាចមកបណ្ដាក់ទុនវិនិយោគ ១០០% សម្រាប់បង្កើតរោងម៉ាស៊ីនកិនស្រូវ ឡសំងួត ឃ្លាំង និងប្រមូលទិញស្រូវពីកសិករកម្ពុជា កិនហើយនាំចេញទៅប្រទេសនូវេលហ្សេឡង់ផង ឬនាំចេញទៅប្រទេសដទៃទៀតផង។
គួរបញ្ជាក់ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន និងបណ្តាប្រទេសអាស៊ាន បន្ថែមប្រទេសប្រាំទៀតរួមមានជប៉ុន ចិន កូរ៉ខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ដែលនៅក្នុងកិច្ចព្រមព្រៀង RCEP ។
ទំហំពាណិជ្ជកម្ពុជារវាងកម្ពុជា និងបណ្តាប្រទេសRCEP មានជាង ១៦,២ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣,២៨ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ កើនឡើង ១០ភាគរយបើធៀបគ្រាដូចគ្នានាឆ្នាំ ២០២១៕
