តន់ ចាន់សីម៉ា៖ សកម្មភាព​សិល្បៈ ពឹង​លើ​សុខភាព ហើយ​សុខភាព​ពឹង​លើ​ការ​ទទួល​ទាន​ត្រឹមត្រូវ!

កម្សាន្ត
10 Shares

អ្នក​រស់នៅ​ទីក្រុង ឬ​ជនបទ កាន់​តែ​មាន​ភាព​ឆ្លាតវៃ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​ត្រី សាច់ បន្លែ និង​ផ្លែឈើ ព្រោះ​គេ​ខ្លាច​ប៉ះចំ​ចំណី​គ្មាន​គុណភាព ឬ​ផ្ទុក​សារធាតុ​គីមី​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

ទន្ទឹម​គ្នា​នេះ​ផ្សារ​ទំនើប ឬ​ផ្សារ​បន្លែ​ធម្មជាតិ​ក៏​កើត​មាន​ច្រើន​ដែរ ប៉ុន្តែ​ពួកគេ​នៅ​អល់អែក​មិន​ដឹង​ថា​ទៅ​ផ្សារ​មួយ​ណា​មាន​សេវាកម្ម​ល្អ ហើយ​កសិផល​ធម្មជាតិ​១០០% នៅឡើយ។

ថ្ងៃ​នេះ…តារា​ចម្រៀង​ស្រី តន់ ចាន់សីម៉ា បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ផ្សារ​កសិផល​មួយ គឺ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា បន្ទាប់​ពី​នាង​បានចុះ​ដល់​ចម្ការ​បន្លែ​មួយ​នៅ​ខេត្ត​ព្រៃវែង ហើយ​ដឹង​ពី​របៀប​ជ្រើសរើស​យកកសិផល​ធម្មជាតិទៅលក់បន្ដ​របស់​ផ្សារ​នេះ។

កញ្ញា តន់ ចាន់សីម៉ា និយាយ​ថា ក្រុម​ការងារ​បច្ចេកទេស​កសិកម្ម​របស់​ផ្សារ​ទំនើប នៅ​ជាប់​ជាមួយ​កសិករ​ក្នុង​សកម្មភាព​ដាំ​ដុះ​តាំង​ដាក់​ដាំ រហូត​ដល់ប្រមូល​ផល ដើម្បី​ធានា​គុណភាព​បន្លែ ឬ​ផ្លែ​ឈើ​ថា​គ្មាន​គីមី។

កញ្ញា ចង់​ឃើញ​តារាៗ និង​អ្នក​គាំទ្រ​ជួយ​ទិញ​កសិផល​ធម្មជាតិ​របស់​ខ្មែរ​យើង ព្រោះ​បើ​យើង​គាំទ្រ​កសិផល​ធម្មជាតិ គឺ​ស្មើ​នឹង​យើង​ស្រឡាញ់​សុខភាព​ខ្លួន​ឯង និង​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ខ្មែរ ខណៈ​ដែលកសិករ​ខ្លះ​ខ្វះ​បច្ចេកទេស​ដាំដុះ ឬ​ដាំ​បាន​ហើយ​ពិបាក​លក់​ចេញ។

តន់ ចាន់សីម៉ា៖”ដោយ​ខ្ញុំ​គិត​ពី​សុខភាព​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​នឹង​ហើយ​បាន​ជា​សព្វថ្ងៃ​ខ្ញុំ​បាន​ជ្រើសរើស​យក​ផ្សារ​បន្លែ ឡេង ណាវ៉ាត្រា ហើយ​ខ្ញុំ​ចង់​ហ្វេន​ទាំង​អស់​ចូល​រួម​គាំទ្រ​កសិផល​ធម្មជាតិ​ខ្មែរ​នេះ​ដែរ គឺ​ដើម្បី​សុខភាព​ផង និង​ជួយ​កសិករ​ផង”។

ឥឡូវ​នេះ​ប្រិយមិត្ត អាច​រក​ទិញ​ត្រី សាច់ បន្លែ និង​ផ្លែឈើ​សុទ្ធ​១០០% បាន​នៅ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ស្ថិតនៅ​ជាន់​ផ្ទាល់​ដី នៃ​ផ្សារ​ទំនើប​អូឡាំ​ព្យា​ក្បែរ​ស្តុប​នាង​គង្ហីង ក្នុង​ខណ្ឌ​៧ មករា។ សម្រាប់​សេវាកម្ម​កុម្ម៉ង់ និង​ដឹកជញ្ជូន​កសិផល​ធម្មជាតិ​ដល់​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ អាច​ទាក់តាម​ទូរស័ព្ទ​លេខ៖ ០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖ ជិន សុភ័ក្រ្ត
ប្រភព៖ Sabay

10 Shares