ជួយសែរ​លើក​ទឹក​ចិត្ត​ពួក​គាត់ផង! និស្សិត​ពេទ្យ​ខ្មែរ ទើប​បញ្ចប់​ការ​សិក្សា​​​នៅ​ប្រទេស​​ថៃ ២​នាក់ ប្រកាស​​ចង់​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត​ជា​មួយ ក្រសួង​សុខាភិបាល ជួយ​ព្យាបាល​ពលរដ្ឋ

សង្គម​និង​សេដ្ឋកិច្ច

លោក​ទាវ សុធារ័ត្ន នឹងលោក សម នរះសត្យា ដែល​ជា​ និស្សិត​​អាហារូបករណ៍​សម្ដេច​ម្ចាស់ក្សត្រី សិរិនថន ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មហា​សារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) បាន​ប្រកាស​ថា ខ្លួន​ស្ម័គ្រចិត្ត​ជា​មួយ​ ក្រសួង​សុខាភិបាល ​ដើម្បី​ជួយ​ព្យាបាល​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​តែ​រង​ការ​ឆ្លង​នៃ វីរុស​កូវីដ​១៩ នាពេល​បច្ចុប្បន្ន​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែក​​តាម​គណីយ​Facebook ឈ្មោះ​Teav Sothearoth បាន​សរសេរ​បែប​នេះ​ថា (​តបតាមស្ថានការណ៍​បច្ចុប្បន្ន​ខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ជា​និស្សិត​អាហាររូបករណ៍​សម្តេចម្ចាស់ក្សត្រី សិរិនថន ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មហា​សារខាមនៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយ​ខ្ញុំ​បាទ​បានតាមដានព័ត៌មានពីករណី​ជម្ងឺ​ឆ្លង Covid 19 ដែលកំពុងរីក​រាលដាល​ក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាលបាន​និង​កំពុង​ប្រកាសរក​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ​ខ្ញុំបាទទាំងពីរនាក់​មានឆន្ទៈ​ស្ម័គ្រចិត្ត​ចង់​ចូលរួមនិង​បម្រើ​ជាតិ​ក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈមនិងត្រូវការ ដូច្នេះ​ខ្ញុំបាទ​បានសម្រេច​ចិត្ត​ចង់ចូល​រួម​ប្រយុទ្ធ​និងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកលដែលកំពុងប្រឈម​ជាមួយជម្ងឺរាត​ត្បាត​មួយ​នេះ បើក្រសួង​សុខាភិបាលអនុញ្ញាត​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំបាទ​បម្រើប្រជា​ជន​ក្នុងកាលៈ​ទេសនេៈ​ខ្ញុំបាទ​ពេញចិត្តនិងរីករាយបម្រើប្រជាជនកម្ពុជាយើង ។ សូមអរគុណ !)

បន្ទាប់​ពី​មាន​ការ​បង្ហាញ​ឆន្ទៈ​នៃ​ការ​ចង់​ចូល​រួម​ចំណែក​ជួយ​ព្យាបាល​ពលរដ្ឋ ក្រសួង​សុខាភិបាល បាន​ធ្វើ​ឲ្យ​មហាជន​​​កោតសរសើរ និស្សិត​​ទាំង​ពីរ​រូប​ខាង​លើ​នោះ​ជា​ខ្លាំង។

សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការ​សុខភាព​ពិភព​លោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់​ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាស​ពេញទ្វីបទាំងអស់លើភពផែនដី លើកលែង​តែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាត​ដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧ នាក់ស្លាប់ និង ៧៩,៩១១ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។ សម្រាប់​ប្រទេស​កម្ពុជា​​គិត​ត្រឹម​ព្រឹក​​ថ្ងៃ​ទី១៨ ខែ មីនា ឆ្នាំ២០២០ មាន​អ្នក​​ឆ្លង​ជំងឺ​ដ៏​​កាច​សាហាវ​នេះ ចំនួន​៣៥​នាក់​មក​ហើយ៕