អ្នកនាំ​ពាក្យ​ក្រសួងសុខាភិបាល បញ្ជាក់​ថា ការពិនិត្យ​រកកូវីដ១៩ មិនមានយកលុយ​​ទេ

សង្គម​និង​សេដ្ឋកិច្ច
3 Shares

លោក ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រកាស​ក្នុងសន្និសីទ​កាសែតនាព្រឹក​ថ្ងៃទី១៨ ខែមីនានេះថា កម្ពុជា គ្មានការយកលុយ​ពីការពិនិត្យរកជំងឺកូវីដ១៩នោះទេ ទោះ​ជាវិជ្ជមានក្តី ឬអវិជ្ជមានក្តី ។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល រូប​នេះ​បាន​បញ្ជាក់​ថា គិត​មក​ដល់​ព្រឹក​នេះ ក្រសួង​បាន​ពិនិត្យ​សុខភាព​ជូន​ពលរដ្ឋ​ដែល​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​​​កូវីដ​១៩ ចំនួន1112 នាក​ហើយ ក្នុង​នោះ​មាន35 នាក់​​មាន​ផ្ទុក ​វីរុស​​​កូវីដ​១៩។

ការ​​លើក​ឡើង​បែប​នេះ ស្រប​ពេល​ដែល លើ​បណ្ដាញ​សង្គម​បាន​លើក​ឡើង​ថា ពលរដ្ឋ​ដែល​ទៅ ពិនិត្យ​រក​វីរុស​​​កូវីដ​១៩ បើ​រក​មិន​​ឃើញ ពេទ្យ​គិត​ប្រាក់ ហើយ​រក​ឃើញ ពេទ្យ​មិន​គិត​ប្រាក់​ឡើយ ដែល​ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឲ្យ​​មហាជន​មាន​ចំណង់​ជា​ខ្លាំង ទើប​នាំ​ឲ្យ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បញ្ជាក់​ឲ្យ​​ចម្ងល់។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា ប្រជាពលរដ្ឋ​ទូទៅ ប្រសិន​​បើ​​មាន​សុខភាព​ធម្មតា មិន​​ធ្លាប់ ពាក់ព័ន្ធ​នឹង អ្នក​​ឆ្លង វីរុស​​​កូវីដ​១៩ ទេ មិន​ចាំ​បាច់​​ទៅ រក​ពេទ្យ​ពិនិត្យ​ឡើយ សូម​ថែរក្សា ការ​រស់​នៅ​ប្រកប​ដោយ​អនាម័យ​ឲ្យ​បាន​ល្អ ជា​​ប្រចាំ គឺ​ជា​រឿង​ចាំ​បាច់​បំផុត។ ​​​​​

សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការ​សុខភាព​ពិភព​លោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់​ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាស​ពេញទ្វីបទាំងអស់លើភពផែនដី លើកលែង​តែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាត​ដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧​ នាក់ស្លាប់ និង ៧៩,៩១១ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។ សម្រាប់​ប្រទេស​កម្ពុជា​​គិត​ត្រឹម​ព្រឹក​​ថ្ងៃ​ទី១៨ ខែ មីនា ឆ្នាំ២០២០ មាន​អ្នក​​ឆ្លង​ជំងឺ​ដ៏​​កាច​សាហាវ​នេះ ចំនួន​៣៥​នាក់​មក​ហើយ៕

រូប​ភាព៖ Sabay

អ្នកនាំ​ពាក្យ​ក្រសួងសុខាភិបាល បញ្ជាក់​ថា ការពិនិត្យ​រកកូវីដ១៩ មិនមានយកលុយ​​ទេ
3 Shares