សកម្មភាព​ទាំង​១០​ដែល​ធ្វើ​ឱ្យ​ដំណើរ​ទៅ​លេង​ទីក្រុងឌុយបៃ​​ (Dubai) ជា​អនុស្សារីយ៍មួយ​ដែល​មិន​អាច​បំភ្លេច​បាន​

កម្សាន្ត
299 Shares

ឌុយបៃ​គឺ​ជា​កន្លែង​គោល​ដៅ​ទេសចរណ៍​​មួយ​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​​។ អញ្ចឹង​មិន​ថា​អ្នក​កំពុង​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​​ឌុយបៃ​​ឬ​ក៏​កំពុង​នៅ​ទី​នោះ​ទេ​, ​នេះ​គឺ​ជា​សកម្មភាព​សប្បាយ​ៗ​ដែល​អ្នក​មិន​គួរ​អាក់ខាន​ពេល​បាន​ទៅ​លេង​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ​។​

១. វាលខ្សាច់​សាហ្វារី​ (Desert Safari)

កន្លែង​ដ៏​ស្រស់​ស្អាត​និង​ល្បី​​មួយ​ក្នុង​ចំណោម​​កន្លែង​ដ៏​អស្ចារ្យ​ដ៏​ទៃ​ទៀត​​គឺ​វាល​ខ្សាច់​​​សាហ្វារី​ (Desert Safari)​ នេះ​ហើយ​! ការ​កម្សាន្ត​នៅ​វាល​ខ្សាច់​សាហ្វារី​​មាន​ដូច​ជា​​​​ការ​ជិះ​ Quad Bike ​លើ​វាល​ខ្សាច់​​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​នៅ​លើ​វាល​ខ្សាច់​, រីក​រាយ​ជា​មួយ​នឹង​ការ​​ជិះ​អូដ្ឋ​កម្សាន្ត​លើ​វាល​ខ្សាច់​​, ទៅ​មើល​ Sand Art , ទៅ​សាក​ការ​សាក់​​ Henna ដ៏​ស្រស់​ស្អាត, និង​ចុង​បញ្ចប់​​គឺ​ការ​ញ៉ាំ​​ BBQ ជុំ​គ្នា​។​

២. ការ​ជិះ​យន្ត​ហោះ​នៅ​លើ​សមុទ្រ​​ (Seaplane Flight)

ធ្លាប់​តែ​ជិះ​យន្ត​ហោះ​នៅ​លើ​អាកាស​, តែ​នៅ​ឌុយបៃ​មាន​យន្តហោះ​ជិះ​លើ​ទឹក​សមុទ្រ​​ស្ដាប់​ទៅ​អស្ចារ្យ​និង​គួរ​ឱ្យ​រំភើប​ណាស់​ត្រូវ​ទេ?​ ការ​ជិះ​យន្តហោះ​លើ​ទឹក​សមុទ្រ​ដែល​​មាន​រយៈ​ពេល​៤០នាទី​និង​ផ្ដល់​អារម្មណ៍​​គ្រប់​រស់​ជាតិ​ដែល​មិន​ងាយ​បាន​សាក​ទេ។​ លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត​នោះ​អ្នក​និង​បាន​ហោះ​ហើរ​មើល​ទេស​ភាព​ដែន​សមុទ្រ​ក៏​ដូច​ជា​តំបន់​ទេសចរណ៍​កំពូល​ៗ​នៅ​តំបន់​សមុទ្រ​នោះ​ដូច​ជា៖ Burj KhalifaPalm-shaped island​​ view

៣. ជិះ​ទូក​លើ​ផ្ទៃ​សមុទ្រ​​មើល​ទេសភាព​និង​ស្រូប​ខ្យល់​អាកាស (​Speed Boat Tour)

ទៅ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​អម​ជា​មួយ​ទេសភាព​គ្មាន​ពី​នៅ​កន្លែង​ដូច​ជា Palm Jumeirah​ ​, Dubai Marina, Burj Al Arab, Atlantis។​

៤. MARINA YACHT

នៅ​ពេល​យប់ជា​ពេល​សមប្រកប​ដើម្បី​ទៅ​ញ៉ាំ​បៀរ​ជុំ​គ្នា, ហើយ​បើ​បាន​ជា​ទៅ​ហើយ​កុំ​ភ្លេច​ទៅ MARINA YACHT ​ក្លឹប​ដែល​មាន​ទេសភាព​យ៉ាង​ស្រស់​ស្អាត​នៅ​ពេល​យប់​​និង​ជា​ក្លឹប​ដ៏​ល្បី​​មួយ​ក្នុង​ចំណោម​ក្លឹប​ល្បី​ដ៏​ទៃ​ទៀត​។​

៥. ចំណាយ​ពេល​​សម្រាក​លម្ហែ​កាយ​នៅ​ឆ្នេរ JUMEIRAH​

ឆ្នេរ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ free ទាំង​អស់​ទេ​ប៉ុន្តែ​អ្នក​អាច​សម្រាក​កម្សាន្ត​លេង​នៅ​​លើ​ឆ្នេរ​សារធារណៈ​ដែល​មាន​ឈ្មោះ​ថា​​ JUMEIRAH​ នេះ​បាន​ដោយ​ free និង​រីក​រាយ​ជា​មួយទេសភាព​មាត់​សមុទ្រ​ផង​ដែរ។​

៦.​ ជិះ​បាឡុង Hot Air Baloon Ride

រាយ​រីក​រាយ​ជា​មួយ​ការ​ជិះ​​​បាឡុង​លើ​អាកាស​ដើម្បី​មើល​ទេសភាព​វាល​ខ្សាច់​ដ៏​ធំ​ល្វឹង​ល្វើយ​និង​ថ្ងៃ​លិច​​នៃ​ឌុយបៃ​។​

៧.​ Flyboarding

នៅ​ឌុយបៃ​មាន​ការ​សម្សាន្ត​ប្លែក​ៗ​ជា​ច្រើន​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​​ល្បែង​ប្រថុយ​ប្រថាន​​និង​គួរ​ឱ្យ​ស្ញើប​នោះ​អាច​សាក​ Flyboarding នេះ​បាន​។

៨. ជិះ​កន្ទុំ​រុយ​ (Helicopter Flight)

ហោះ​ហើរ​មើល​ទី​ក្រុង​ឌុយបៃ​ទាំង​មូល​បាន​ដោយ​ការ​ជិះ​ Helicopter Flight ។

​៩. Jet-Ski In Dubai

Jet-Skiing គឺ​ជា​ការ​កម្សាន្ត​ Outdoor នៅ​លើ​ផ្ទៃ​ទឹក​មួយ​ដ៏​មាន​ប្រជា​ប្រិយភាព​នៅ​ឌុយបៃ​។​ ថ្វី​ត្បិត​ថា​វា​​គួរ​ឱ្យ​ខ្លាច​បន្តិច​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​វា​ពី​មុន​មក​តែ​បើ​បាន​សាក​ម្ដង​​ហើយ​និង​ចង់​សាក​ម្ដង​ទៀត​មិន​ខាន។​

១០.​ ទៅ​ទស្សនា​ Global Village

សូម​កុំ​ខក​ខាន​ក្នុង​ការ​ទៅ​លេង​កន្លែង​មួយ​ដែល​គេ​ហៅ​ថា​ Global Village។ ដែល​ជា​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​ហាង​លក់​អាហារ, សួន​មាន​ផ្កា​ស្អាត​ៗ​, និង​មាន​ការ​រចនា​លម្អរ​​ល្អ​​ប្លែក​ដែល​ធ្វើ​ឱ្យ​អ្នក​ទៅ​ទស្សនា​មិន​ចង់​ចាកចេញ​។​​

ប្រភព​​: សប្បាយដើរ


សកម្មភាព​ទាំង​១០​ដែល​ធ្វើ​ឱ្យ​ដំណើរ​ទៅ​លេង​ទីក្រុងឌុយបៃ​​ (Dubai) ជា​អនុស្សារីយ៍មួយ​ដែល​មិន​អាច​បំភ្លេច​បាន​
299 Shares