អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អ្នកជំនួញជាច្រើនរូបបង្ហាញវត្តមានក្នុងពិធីរៀបចំអាពាហ៍ពិពាហ៍ដ៏ប្រណិតភ្ជាប់ជាមួយវប្បធម៌ ប្រពៃណីខ្មែរមួយធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ OCIC អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃសៅរ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីអាពាហ៍ពិពាហ៍រចនាបទដោយផ្កាភ្ញី ប្ហូអាហារ ភេសជ្ជៈ ដ៏ឆ្ងាញ់ពិសារអមដោយតន្ត្រីករជាច្រើនរូប បានញុំាងកម្មវិធីអាពាហ៍ពិពាហ៍កូនប្រុស ហុក ឡែរី ជាគូរនឹងកូនស្រីឈ្មោះ ស្រី សៀវម៉េង ប្រកបដោយភាពសប្បាយរីករាយអត្ថន័យជ្រាលជ្រៅបំផុតអបអសាទរគូរស្វាមីភរិយាថ្មី យ៉ាងឱឡារិកគគ្រឹកគគ្រេង។

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួតជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដែលត្រូវជាលោកអ៊ំខាងកូនស្រី ព្រមទាំងក្រុមគ្រួសារ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណដល់បងប្អូនភ្ញៀវកិត្តិយសទាំងអស់ដែលបានផ្តល់កិត្តយស អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអាពាហ៍ពិពាហ៍កូនប្រុសស្រី ហើយសូមជូនពរ សុខភាពល្អ ហេងៗ គ្រប់ៗគ្នា៕












