រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម គូស​បញ្ជា​ក់​ថា វិស័យ​រោង​ចក្រ និងក​ម្ម​​ក​រ ប៉ះ​ពា​ល់​ដោ​យ​​សា​រ​​ជំ​ងឺ​កូ​វី​ដ១៩

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍ថា ផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជាបង្កឡើង​ដោយ​ជំងឺកូវីដ១៩ ជាពិសេស​ប៉ះពាល់ទៅលើវិស័យរោងចក្រ និងកម្មករ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុង​ជំនួបពិភាក្សា​ការងារ​ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ  ​បានមានប្រសាសន៍ថា​ ថ្មីៗនេះវត្ថុធាតុដើមមួយ​ចំនួនត្រូវ​បាន​បញ្ជូន មកដល់កម្ពុជា ដោយមិត្តចិន ហើយរោងចក្រមួយចំនួនក៏បាន​ចាប់ផ្ដើម​ដំណើរ​ការឡើងវិញ ហើយ​កម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័​យសេដ្ឋកិច្ចរបស់ខ្លួន​បន្ថែមទៀត រួមមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផលិតកម្ម ពិពិធកម្មទីផ្សារ និងផលិតផល។

នៅក្នុង​ឱកាសនោះ ឯកឧត្តម​រដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ឆ្លៀតឱ​កាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ ចូលរួមក្នុងពិព័រណ៍​ផលិតផលនាំចេញនាំចូលកម្ពុជាលើកទី១៥ ដែលនឹងត្រៀមធ្វើនៅខែធ្នូ ឆ្នាំ២០២០​ផងដែរ និងបានណែនាំឱ្យធ្វើការជិតស្និតជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រ​សួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងធ្វើការបន្ថែម ទាក់ទងនឹងការបង្កើតម៉ាកនានា។

ដោយឡែក ឯកឧត្តម ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែល​បានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា ហើយបានជម្រាបជូន អំពី​លទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចរបស់ក្រុមធុរជនជប៉ុន ដែលសមាគ​មជប៉ុ​ន-កម្ពុជា បានដឹកនាំមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ 

ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធាន​បានមាន​ប្រសាស៍ថា ដោយមានការគាំទ្រ ខ្លាំងកាល​ពីឆ្នាំមុន សមាគមជប៉ុន-កម្ពុជានឹងរៀបចំដំណើរទស្សនកិច្ចលើកទីពីរ នៅខែធ្នូ ឆ្នាំ២​០២០ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមូលដ្ឋានផលិតសម្រាប់ផ្គត់ផ្គង់​ទៅក្នុងខ្សែចង្វាក់​ផលិតកម្មពិភពលោក និងតំបន់។

ឯកឧត្តម​ប្រធានបានគូសបញ្ជាក់បន្ថែមទៀតថា​ សមាគមជប៉ុន-​កម្ពុជានឹងនាំមកនូវ​សហ​គ្រាសធុនតូច និងមធ្យមមួយចំនួនមកកម្ពុជា ហើយសង្ឃឹមថា សហគ្រា​សទាំង​នោះមិនត្រឹមតែដាក់ទុនវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ទេរ ចំណេះដឹង និងបច្ចេកទេសថែមទៀតមកដល់កម្ពុជា៕