ឧកញ៉ា ម៉ុង ឫទ្ធី ត្រៀម​ផ្អក​១០០​តោន​ ​អំបិល​២៩តោន នឹង​សាច់​៤០០គីឡូ ទប់ទល់​​រយៈពេលយូ

Uncategorized
533 Shares

ស្រប​ពេល​ដែល ជំងឺ​កូវីដ​១៩ កំពុងតែ​​ឆ្លង​រាល​ដាល​ស្ទើ​​រាលពាសពេញ​ពិភពលោក ក្នុង​ប្រទេស​កម្ពុជា​ក៏​ទទួល​រង​ការ​ឆ្លង​​នៅ​ជំងឺ​ដ៍​កាច​សាហាវ​នេះ​ផង​ដែរ​នោះ ធ្វើ​ឲ្យ​មនុស្ស​ម្នា​​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង។ មនុស្ស​មួយ​ចំនួន មិន​ហ៊ាន​ទាំង​ចេញ​ពី​ផ្ទះ ហើយ​បាន​ទិញ​របស់​របរ​ប្រើប្រាស់​ស្ទុក​ទុក ដើម្បី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ជា​មួយ​គ្នា​នោះ​ដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែល​ត្រូវ​​បាន​គេ​ស្គាល់​ថា ជា​លោក​ឧកញ៉ា ចិត្ត​ធ៌ម​ម្នាក់ ភរិយា​របស់​លោក​ឧកញ៉ា បាន​បញ្ជា​ឲ្យ​កូន​ចៅ ចាប់​ត្រី​ដែល​ចិញ្ចឹម​នៅ​ក្នុង​ស្រះ រហូត​ដល់​ទៅ​ ១០០គីឡូ ព្រម​ទាំង​កាន់​សាច់​ជ្រូក​ដែល​​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​រហូត​ដល់​ទៅ​៤០០​គីឡូក្រាម​យក​មក​ធ្វើ​ផ្អក​ជូ​ដើម្បី ត្រៀម​លក្ខណៈ​សម្បត្តិ​រយះ​ពេល​យូ។

ផេក​ផ្លូវ​ការ របស់​”ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី” បាន​សរសេរ​​បែប​នេះ​ថា (ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០២០នេះ​យាយខ្ញុំបាន​បញ្ជា​អោយចាប់ត្រី​ស្ពិន​ប្រមាណ​ជា​១០០គីឡូ​ក្រាម​ កាប់ជ្រូក​យកសាច់​៤០០គីឡូក្រាម​យកមក​ធ្វើ​ផ្អក​ជូ​ដើម្បី ត្រៀម​លក្ខណៈ​សម្បត្តិ​រយះ​ពេល​យូ​ ។

ក្នុងនោះផងដែ​គាត់​បាន​ត្រៀម​ប្រហុក​ផ្អក​ប្រមាណ​ជា​១០០តោន​ និង​អំបិល​២៩តោន​រួចជាស្រេច​ផងដែរ​ ដើម្បី​ប្រយុទ្ធប្រឆាំង​និង​កូរ៉ូណា យើង ​មិន​ត្រូវ​ភ័យ​ស្លន់ស្លោពេកនោះទេ​ តែយើង​​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់បែបយ៉ាងដោយនាំកគ្នា​រក្សារ​អនាម័យ​ និង​​ជាពិសេស​ស្បៀង​អាហារ​រយៈពេល​យូនេះតែម្តង​ ។)

ការ​ត្រៀម​លក្ខណៈ​នេះ មិន​មែន​ធ្វើ​ឡើង​សម្រាប់​តែ​ហូប​ក្នុង​ក្រុម​គ្រួសារ​លោក​ឧកញ៉ា​តែ​ម្នាក់​ឯង​ឡើយ ប្រហុក​ផ្អក អំបិល សរុប​​​រាប់​សិប​តោន​នោះ គឺ​ក្រុម​គ្រួសារ លោក​ឧកញ៉ា ហូប​មិន​អស់​ឡើយ គឺ​ច្បាស់​ណាស់ លោក​ឧកញ៉ា នឹង​​ធ្វើ​ការ​ចែក​ជូន​ដល់ ជន​ក្រីក្រ ជា​ច្រើន​នាក់​​ផ្សេង​ទៀត​ជាក់​ជា មិន​ខាន។

ជុំ​​វិញ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ មាន​អ្នក​លេង​Facebook​ម្នាក់​បាន​ចូល​ខមិន​ថា ” មានតែអ្នកមានទេ ដែលគាត់មិនដាច់ពោះ” ភ្លាម​នោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​​ឆ្លើយ​​តប​ទៅ​វិញ​​បែប​នេះ​ថា សុំកុំនិយាយ​អីចឹង​វានាំអោយមាន​បាបកម្ម​ គ្រប់​សមត្តិផល​ទាំងអស់​ដែល​រូប​ខ្ញុំ​និង​ភរិយា​ បានក៏សាងមក​ទាំងអស់​ភាគច្រើន​សម្រាប់​បំរើ​ផលប្រយោជន៍​មនុស្ស​ជាតិ​រួម សាកគឹត​បន្តិតមេីល​ថាតេីប្រហុកផ្អក​អំបិល​រាប់រយ​តោន​គ្រួសារ​ខ្ញុំ​ហូប​អស់ដែអី​ ប៉​ប្រជាជន​ក្រីក្រ​ដែលរស់នៅ​ក្រោម​ឱវាទ​របស់​ច្រើន​ម្លឹងៗ​ ?។

ជារួម គិត​ត្រឹម​ម៉ោង ៩​យប់ ម៉ោង​នៅ​កម្ពុជា នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ម្សិល​មិញ​នេះ​នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា «ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ៤៧​នាក់ ក្នុងនោះ មាន​ស្ត្រី ៤​នាក់ និង​មាន​​ខ្មែរ ២៨​នាក់ រីឯ​ជនបរទេស ចំនួន ១៩​នាក់ រួមមាន​៖ ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ បានជា​សះស្បើយ​។ អង់គ្លេស ៣​នាក់​។ កាណាដា​ម្នាក់​។ ប៊ែ​ល​ហ្សិ​ក​ម្នាក់​។ បារាំង ២​នាក់ និង​ម៉ាឡេស៊ី ១១​នាក់​។

ឧកញ៉ា ម៉ុង ឫទ្ធី ត្រៀម​ផ្អក​១០០​តោន​ ​អំបិល​២៩តោន នឹង​សាច់​៤០០គីឡូ  ទប់ទល់​​រយៈពេលយូ
533 Shares