សម្តេចក្រ​ឡា​ហោម ពិ​ចារ​ណា​ផ្អា​ក​​ការ​​សួរសុខ​ទុក្ខនៅពន្ធនា​គាប​ណ្តោះ​អាសន្ន ដើ​ម្បី​ទ​ប់​ស្កាត់​​ការា​លដា​​ល​ជំ​ងឺ​កូវី​ដ១៩

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំពុងពិចារណាផ្អាកការសួរសុខទុក្ខបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីបង្ការ​ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងពន្ធនាគារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំស្តាប់របាយការណ៍របស់មន្រ្តីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាស៍ថា ក្រសួងមហាផ្ទៃ កំពុងពិចារ​ណាផ្អា​កការ​សួរសុខទុក្ខបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីចូលរួមទប់ស្កាត់​ការរីករាលដា​ល​នៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ សម្តេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងមហាផ្ទៃនឹង​បង្កើតគណៈ​កម្មាការដាច់ដោយឡែកមួយ មានក្រុមការងារនៅតាមអគ្គនាយកដ្ឋាននានា ដើម្បី​ធ្វើការផ្សព្វផ្សាយអំពីវិធានការទាំងឡាយឲ្យមន្រ្តីបុគ្គលិកទាំងអស់ ដែលកំពុង​បម្រើកា​រងារនៅក្នុងក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ សម្តេចមានប្រសាសន៍ថា ក្រសួងនឹងមានវិធានការគ្រប់គ្រងតឹង​រឹងនៅ​តាមច្រ​​កព្រំ​ដែនទាំងផ្លូកគោក ផ្លូវទឹក និងផ្លូវអាកាស។

សម្តេចគូសបញ្ជាក់ថា ការដឹកទំនិញតាមច្រកព្រំដែនផ្លូវគោកទាំងអស់​ជាមួយប្រទេស​វៀតណាម នៅជាប្រក្រតីនៅឡើយ បើទោះជាវៀតណាម ប្រកាសបិទ​ព្រំដែនបណ្តោះ​អាសន្នជាមួយកម្ពុជាក្តី។ ចំណែកឯប្រទេសថៃ សម្តេចបញ្ជាក់ថា មិនទាន់មានគោល​ការបិទព្រំដែននៅឡើយ៕