ឧកញ៉ា ហ៊ួត ជា បង្ហាញ​ គោលការ ១៩​ចំណុច ដែល​លោក​អ្នក​គូរ​ធ្វើ​ ពេល​មិន​ចេញ​ពី​ផ្ទះ ក្នុង​គ្រា​ប្រទេស​មាន​​​កំពុង​ឆ្លង វិរុស​កូវីដ​១៩

ជុំវិញ​ឧកញ៉ា

១/       រៀនបន្ថែមនូវអ្វីដែលជាជំនាញ និងអាជីព របស់យើង កំពុងធ្វើជាប្រចាំថ្ងៃ

២/       រៀននូវអ្វីដែលជាចំនុចសំខាន់ ឬមុខរប ទី ២របស់ដែលយើងមានគំរោងចង់ធ្វើ ឬស្រលាញ់បន្ថែម

៣/       ត្រួតពិនិត្យមើឬប្រមូលឯកសារពិនិត្យឡើងវិញនូវឆ្នាំចាស់ៗកន្លងមក ដើម្បីសិក្សារ លើគុណសម្បត្តិនិងគុណវិបត្តិ

៤/      សិក្សារ បុគ្គលិកលក្ខណរបស់មិត្ត និមួយៗដែលយើងបានស្គាល់ ហើយចាត់ជាចំណាត់ថ្នាក់ រកកល្យាណមិត្តយ៉ាងតិច អោយបាន ៥ទៅ១០នាក់( សេពគប់មិត្តល្អៗ)

៥/       ធ្វើកាងារជាមួយនិង internet ឬ​online

៦/       ស្រាវជ្រាវអ្វីដែលជាឳកាសល្អៗ សំរាប់ត្រៀមពេលស្ថានការ

៧/       ហាមចំណាយពេលច្រើនជាមួយនិង Facebook ឬភាពភ័យខ្លាចច្រើន

៨/       លេងកីលា ថែរក្សាសុខភាព​

៩/      យកចិត្តទុកដាក់លើមនុស្សដែលយើងស្រលាញ់ដើម្បីផ្តល់អោយគ្នានូវសុភមង្គលជូនគ្នាទៅវិញទៅមក

១០/       បន្ថែមម៉ោងធ្វើការនៅក្នុងការិយាល័យ

១១/      បន្ថែមកិច្ចកាងារផ្ទះ អោយមានសោភ័ណ្ឌភាព និង​សុខដុមរម្យនា នៅក្នុងគេហដ្ឋាន ( បើជានារី )

១២/       ទំនាក់ទំនងមិត្តល្អ ៗ មានចំណេះដឹងខ្ពស់ៗ ( មិនបាច់ច្រើនពេកទេ យកតែអ្នកទុកចិត្ត) ដើម្បី ជជែកគ្នា រឿងល្អៗ កាងាឆរល្អៗ ឳកាសល្អៗ នៅពេលដែលស្ថានការល្អប្រសើរ គឺយើងមានគំរោងស្រាប់

១៣/      រៀបចំត្រៀមទុន និង សន្សំសំចៃនូវអ្វីដែលជាចំណាយមិនចាំបាច់

១៤/       កាត់បន្ថយការដើរខាងក្រៅ ឬ ពិធីជួបជុំ ផ្សេងៗ ( ចាំបាច់ណាស់ទើបទៅ )

១៥/       ស្តាប់ អាន នូវព្រះធម៏ ក៏ដូចជាសៀវភៅដែលល្អៗ យើងចូលចិត្ត ធ្វើនូវអំពើរល្អ

១៦/       កសាង និង ទំនាក់ទំនងក្រុមកាងាររបស់យើងអោយបានល្អ និង បង្រៀនសិក្សាពីគ្នាទៅវិញទៅមក

១៧/       ស្តាប់ និង ស្វែងយល់ ស្ថានការ ឬ សភាពការខាងក្រៅ មួយចំណែក

១៨/      ថែរក្សារនិងអនាម័យ ជាប្រចាំ គ្រប់ពេលវេលា

១៩/       អនុវត្តបានចំនុចខាងលើលោកអ្នក ចំនេញសុខភាព ចំនេញប្រាក់ ចំនេញមិត្តល្អ ចំនេញ ពេលវេលា ។

Loading...