Covid-19៖ ល្ខោន​ក្បាច់​បុរាណ​រឿង “ព្រះអនរុទ្ធ​ព្រះនាង​ឧស្សា” សម្រេច​លើក​ពេល​សម្ដែង​ហើយ!

កម្សាន្ត
10 Shares

ជំងឺ​រលាក​សួត​ថ្មី Covid-19 បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ​របស់​ប្រទេស​មួយ ក៏​ដូច​ជា​ប៉ះ​ដល់​ភាព​សុខដុម​របស់​ពិភព​លោក ដោយ​ក្នុង​មិន​ត្រឹម​សេដ្ឋកិច្ច ទេសចរ វប្បធម៌ និង​សូម្បី​កម្មវិធី​ឯកជន ដូច​ជា​មង្គលការ​ជា​ដើម ក៏​ប៉ះពាល់​ដែរ ដែល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ឃើញ​មាន​ការ​លើក​ពេល​បន្តបន្ទាប់។ ឥឡូវ​នេះ ការ​សម្ដែង​ល្ខោន​ក្បាច់​បុរាណ​មួយ​ក៏​សម្រេច​លើក​ពេល​ដែរ។


តាម​ទំព័រ​ហ្វេសប៊ុក “មហាវេស្សន្តរជាតក” ដំបូង​ឡើយ ល្ខោន​ក្បាច់​បុរាណ​រឿង “រឿង​ព្រះអនរុទ្ធព្រះនាងឧស្សា“ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៧-២៩ ខែ​មីនា​នេះ នៅ​សាល​សន្និសីទ​ចតុម្មុខ។ ប៉ុន្តែ​ឥឡូវ​ផែន​ការ​នេះ ត្រូវ​បាន​ក្រុម​ការងារ​សម្រេច​លើក​ពេល​ហើយ ដោយសារ​បង្ការ​ការ​រីក​រាល​ដាល​របស់​ជំងឺ​រលាក​សួត​ថ្មី Covid-19។


សូម​ជម្រាប​ជូន​ដំណឹង​ដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា ៖ ក្រុម​ការងារ​រៀបចំ​ការ​សម្ដែង​បាន​សម្រេច​ធ្វើការ​ពន្យារ​ពេល ការ​សម្ដែង​ទស្សនីយភាព​ល្ខោន​ក្បាច់​បុរាណ​រឿង “រឿងព្រះអនរុទ្ធព្រះនាងឧស្សា“ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៧ ២៨ ២៩ ខែ​មីនា ឆ្នាំ២០២០ នៅ​សាល​សន្និសីទ​ចតុម្មុខ ជា​បណ្ដោះ​អាសន្ន ដោយសារ​មាន​ការ​ផ្ទុះឡើង​នូវ​មេរោគ​កូវីដ-១៩ ការ​ពន្យារ​ពេល​ការ​សម្ដែង​នេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ”។


សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់​លេខ ៖ ០១២ ២៥០ ៥៥៦ / ០៨៦ ៤៣៤ ៤៥៦ / ០១០ ៨០៦ ៣០២ / ០១៧ ២៧៧ ៩៦០៕

10 Shares